សៀមរាប ៖ ក្មេងស្រីចំនួនពីររូប ដែលមានទេពកោសល្យ ផ្នែកគូគំនូរដ៏អស្ចារ្យ ដែលត្រូវបានអ្នកនិយម ប្រើប្រាស់ បណ្តាញសង្គម Facebook មានការចាប់អារម្មណ៍ និងទទួលស្គាល់ អំពីសមត្ថភាពដ៏អស្ចារ្យ របស់ក្មួយៗនោះ ។ មកដល់ពេលនេះ អាជ្ញាធរជាតិអប្សរា បានប្រកាសជួយឧបត្ថម្ភ និងធានាចំពោះការ សិក្សារៀនសូត្ររបស់កុមារទាំងពីរ ទាំងថ្នាក់ចំណេះដឹងទូទៅ ថ្នាក់ជំនាញគូរូប និងថ្នាក់ភាសាបរទេស ។

ការឧបត្ថម្ភគាំទ្រ និងការធានាទាំងនេះ គឺជាការលើកឡើងរបស់ លោក សុខ សង្វារ អគ្គនាយករង អាជ្ញាធរជាតិអប្សរា ក្នុងឱកាសដែលលោក បានដឹកនាំក្រុមការងារ ទៅសួរសុខទុក្ខក្មួយស្រីទាំងពីរ និង ក្រុមគ្រួសារនៅ ភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥នេះ ។

មន្រ្ដីនៃអជ្ញាធរជាតិអប្សរា ក៏បានបញ្ជាក់ទៀតថា ក្រៅពីនេះ និងសម្រាប់ព្រឹកនេះ អាជ្ញាធរអប្សរា ក៏បាន រៀបចំសម្រាប់ការឧបត្ថម្ភដល់ក្មួយស្រីទាំងពីរ នូវសម្ភារៈសិក្សា, សម្ភារៈគូរូប កៅអី ក្ដារខៀន, កង ២គ្រឿង, រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដល់ក្រុមគ្រួសាររបស់ក្មួយស្រីទាំងពីរផងដែរ ។

សូមបញ្ជាក់ថា បងប្អូនកុមារីទាំងពីរនាក់ ក្នុងចំណោមគ្រួសារ ដែលមានកូនសរុប ៧នាក់ (ស្រី២) ដែល មានទេពកោសល្យខាងគូរូបនៅលើដី នៃផ្លូវចូលប្រាសាទព្រះខ័ន ហើយដែលធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមអ្នកនិយមប្រើប្រាស់បណ្តាញសង្គម Facebook ក៏ដូចជាភ្ញៀវទេសចរមួយចំនួន នាពេលថ្មីៗ នេះ គឺកុមារី ស្រី ណុច (ឈ្មោះផ្លូវការ ប្រ៉ម ដានី) កូនទី៧ មានអាយុ ៦ឆ្នាំ ហើយឆ្នាំសិក្សា ២០១៥­២០១៦នេះ នឹងរៀននៅថ្នាក់ទី២ ហើយបងស្រីរបស់នាង ដែលមានជំនាញគូរួបដែរនោះ គឺមានឈ្មោះ ស្រី និត (ឈ្មោះផ្លូវការគឺ ប្រ៉ម និត) ជាកូនទី៥ អាយុ ១២ឆ្នាំ ។

ហើយម្ដាយរបស់ពួកគេមានឈ្មោះ ធួក រី អាយុ ៤៩ឆ្នាំ ជាមេផ្ទះ និងជាអ្នកធ្វើស្រែចំការ និងឪពុកមាន ឈ្មោះ ព្រឿង ប៉្រម អាយុ៥០ឆ្នាំ បច្ចុប្បន្នជាសន្ដិសុខ នៅក្រុមហ៊ុនឯកជនមួយនៅក្រុងសៀមរាប ។ សម្រាប់ថ្ងៃអនាគតពួកគេមានបំណងចង់ក្លាយជាអ្នកគូរួប (វិចិត្រករ) និងជាអ្នកដែលមាន សមត្ថភាព ក្នុងការប្រើប្រាស់ (និយាយ) ភាសាអង់គ្លេសបាន ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល