ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះ សំឡេងស្រទន់បែបមនោសញ្ចេតនា អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា ថ្មីៗនេះ បានរំលេចសារខ្លីមួយ ធ្វើការរិះគន់ចំៗ ទៅភ្នាក់ងារបុគ្គលិកអគ្គិសនី ពាក់ព័ន្ធទៅនឹងចំនួនបរិមាណ អគ្គិសនីមានការកើនឡើង ខុសពីកុងទ័រ ដែលប្រើប្រាស់ប្រចាំថ្ងៃ ហើយយកលេសថា មើលច្រឡំ ដោយមិនមានទំនួលខុសត្រូវ ទាល់តែសោះ ។

តារាចម្រៀង ដែលមានឈ្មោះ បោះសំឡេង នៅក្រៅប្រទេស អ្នកនាង យ៉ុង ច័ន្ទកណ្ណិកា បានរំលេចសារជាភាសាខ្មែរថា «អស់លោកខាង បុគ្គលិកអគ្គិសនី អើយមេត្តាផងទៅ. កុំរបៀបរីកចំរើនតែប្រទេស តែប្រជាពលរដ្ឋក្រឡើងចង់រកអង្គរ ច្រកឆ្នាំង គ្មាន ដោយសារតែភ្លើងហ្នឹងហ៎! មេត្តាផងទៅ! ធ្វើអ្វីឲ្យច្បាស់បានអត់? មិនតែផ្ទះខ្ញុំទេ គឺសឹងតែគ្រប់ផ្ទះតែម្តង ដែល រអ៊ូរឿងភ្លើងគ្រប់គ្នា! អាណិតប្រជាពលរដ្ឋ ដែលគ្នារកស៊ី ស្របច្បាប់ផងទៅ!! ..» ។

សម្រាប់ការបង្ហាញសាររិះគន់ របស់តារាស្រីរូបនេះ ថ្លែងរិះគន់បែបនេះ មិនមែនជាលើកទី១ទេ ដោយនាពេលកន្លងមកធ្លាប់មាន ប្រជាពលរដ្ឋជាច្រើន បានធ្វើការរិះគន់ ទៅលើខាងមន្រ្តី បម្រើការងារ នៅអគ្គិសនីកម្ពុជាដូចគ្នា ដោយសារតែចំនួនបរិមាណ អគ្គិសនី បានឡើងយ៉ាងគំហុក ធ្វើឲ្យប្រជាពលរដ្ឋ ជាច្រើនបានសម្តែងការមិនពេញចិត្ត រហូតដល់ខាងអគ្គិសនី ចេញមុខអះអាងថា គ្រប់យ៉ាងមានការយល់ច្រឡំ ដោយសារតែបុគ្គលិក នៅអគ្គិសនីកម្ពុជា ទទួលស្គាល់ថា ខ្លួនមកកត់កុងទ័រ បែបស្មានៗយកតែម្ដង ។

ក្រោយពីមានការថ្លែង រិះគន់បែបនេះរួច ប្រជាពលរដ្ឋរំពឹងថា ខាងអគ្គិសនីកម្ពុជា នឹងមានវិធានការចាត់ការ ទៅលើបុគ្គលិករបស់ខ្លួន ឲ្យបានត្រឹមត្រូវ ជៀសវាងកុំឲ្យមានការភ័ន្តច្រឡំទៀត ព្រោះបើច្រឡំបែបនេះ ញឹកញាប់ពេក អាចធ្វើឲ្យប៉ះពាល់ ដល់ជីវភាពរស់នៅប្រជាជន និងអាចបង្កឲ្យមានបាតុភាពជាច្រើនកើតឡើង ពីសំណាក់បងប្អូនពលរដ្ឋផងដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល