CamNews

អ្នក​​គាំ​​ទ្រ ចន ច័ន្ទលក្ខិណា និង​​​អតីត​​ប្ដី លោក​​​យុត្ថារ៉ា ឆានី ចាប់​ផ្ដើម​ហែក​ហួរ​គ្នា ​​ពេញ

(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះកើតមានរឿងរ៉ាវជាថ្មី ជុំវិញករណីដែលតារាស្រីអ្នកនាង ច​ន ច័ន្ទលក្ខិណា ចោទប្រកាន់លើភរិយាថ្មី របស់អតីតស្វាមីលោក យុត្ថារ៉ា ឆានី ថាជាមនុស្សស្រី​ចិ​ត្ត​មិនបា​ន ជា​មួ​យនឹងកូនស្រីរបស់ខ្លួន ព្រមទាំងបញ្ចេញសារសរសេរ វាយប្រហារយ៉ា​ងចាស់​ដៃ រំ​ឭ​ក​បើកក​កា​យ​ប្រាប់ឲ្យមហាជន បានដឹងជាសាធារណៈនោះ បច្ចុប្បន្នរឿងនេះបានបន្ត​ក្លា​យជាប្រធាន​​បទ ​យ៉ាងក្តៅគគុកមួយ សម្រាប់បណ្តាញផ្សព្វផ្សាយនានា ពិសេសនៅលើហ្វេសប៊ុក។

គេននៅចាំបានថា រឿង​រ៉ាវនេះ បានកើតឡើងក្រោយពីតារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា បានបញ្ចេញកំហឹងសំដៅលើប្រពន្ធថ្មី របស់លោក យុត្ថារ៉ា ឆានី ថា« ស្តាយចិត្តដែលប៉ុន្មានឆ្នាំមកនេះ ខំប្រៀនប្រដៅ និងបញ្ចុះបញ្ចូលទឹកចិត្តកូន ឲ្យគោរពស្រឡាញ់គេដូចម្តាយដែរ ព្រោះគេជាប្រពន្ធប៉ា ដូច្នេះក៏ជាម៉ាក់កូនដែរ ចរិតបែបហ្នឹងតើ បានកូនខ្ញុំជួបម្តងជា២ដងហើយ លែងហ៊ានជួបទៀត ខ្ញុំចេះតែឆ្ងល់ ហើយសួរកូន តែកូនមិនប្រាប់ដឹងតែនិយាយថា ខ្លាចមីង !»។

​អ្នកនាង ចន ច័ន្ទលក្ខិណា បានបន្ថែមថា «បើកុំតែនៅគិតថា ជាឪពុករបស់កូនខ្ញុំ កុំអីខ្ញុំមិនទុកមុខឲ្យទេ សូមប្រាប់អ្នកក្រោយលោកផង កុំចេះតែហ៊ាន បើខ្ញុំគ្មានមាយាទមិនមែនខ្ញុំ ចិញ្ចឹមកូនម្នា​ក់ឯង យ៉ាងត្រដាបត្រដួសទេ ខ្ញុំសុខចិត្តអត់ចាយខ្លួនឯង ដើម្បីទុកលុយឲ្យកូនរៀន​ ១០០ក៏មិនបានជួយផង ហើយខ្ញុំក៏មិនសុំ ដោយសុខចិត្តទ្រាំទ្រម្នាក់ឯង ប៉ុណ្ណឹងហើយ នៅហ៊ានឲ្យនាងមកមើ​លងាយខ្ញុំទៀត។ នាងក៏មានកូនដែរ នាងដឹងច្បាស់ហើយ លើកទី១ហើយដែលខ្ញុំនិយាយ សូមប្រដៅប្រពន្ធលោកផង!»។

យ៉ាងណាមិញ ស្របពេលដែលផ្ទុះរឿងរ៉ាវនេះឡើងភ្លាមៗ គេក៏សង្កេតឃើញ Acount Fa​cebook មួយដែលគាំទ្រតារាស្រីអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានសរសេរទម្លាយបន្ថែមថា «ទំ​នាក់ទំនងនាង ជាមួយប្តីរបស់គេ គឺជិត៥ឆ្នាំហើយប្រឹងលាក់ដល់ណាទៀត នាងជើងល្អ? គេមិ​នចង់បើកកកាយរឿងហ្នឹងទេ ប៉ុន្តែនាងទេ ដែលផ្គើនដាក់គេមិនឲ្យគេទ្រាំបាន។ និយាយរួម ទៅនា​ងកញ្ជ្រោងម្នាក់នេះ វាភ័យខ្លាចប្តី​របស់វាត្រឡប់ មកយកប្រពន្ធដើមគេវិញ យើងសុំប្រាប់ឯងថា គេ​ខ្ពើមយកវិញណាស់ នាងយកទុកប្រើម្នាក់ឯងឲ្យឆ្អែតទៅ ហើយកុំមកអុកឡុកគេទៀត ប្រយ័ត្នមានរឿងកាន់តែធំជាងនេះទៀត ព្រោះអីគេមានភស្តុតាងក្នុងដៃ គេច្រើនណាស់។ ខ្ញុំគ្រាន់តែជួ​យប្រាប់នាង យកតែបុណ្យ.!»។

ដោយឡែកក្រោយពីអ្នកនាង ចន ច័ន្ទលក្ខិណា និងម្ចាស់ Acount Fa​cebook ឈ្មោះ Alin ang kor បានព្រួតគ្នាប្រលះអនាគតភរិយាក្រោយ របស់លោក យុត្ថារ៉ា ឆានី ភ្លាម ៗនោះ គេក៏ឃើញ ម្ចាស់Acount Fa​cebookឈ្មោះ «ពិសី ក្មេងចាលើម»(ច្រឡឺម) បានចេញមុខប្រតិកម្មការពារ ជំ​នួញសាមី​ខ្លួនលោក យុត្ថារ៉ា ឆានី និងប្រពន្ធក្រោយនោះថា «កើតមកជាតិនេះ យមរាជចែកមាត់ត្រាវឲ្យ Alin Angkor ហើយមើលទៅ បាន​ជាដើរ ដេក ឈរ អង្គុយ រមាស់តែរឿង គេមួយថ្ងៃៗ គិតតែរកនឹកសរសេរបង្កាច់បង្ខូច អ្នកដទៃអ៉ីចឹងបានជា កើតមកមុខមាត់មើលមិនយល់ មាត់ដូចឈ្លើងជញ្ជក់ឈាម រាងដូចហ៊ីង ស្បែកដូចគីង្គក់ នេះហើយជា បាបកម្ម !»។

ម្ចាស់ Acount Fa​cebook ឈ្មោះ ពិសី ក្មេងចាលើម ដែលបានចេញមុខការពារជំនួសលោក យុត្ថារ៉ា ឆានី ដដែលនេះ បានបន្តថា «ឆ្ងល់ណាស់ បើ​មុននាងឯងដៀលគេ មានឆ្លុះកញ្ចក់មើលខ្លួនឯងឬអត់? បើមិនដឹងពីជីវិតគេទេ កុំថោកទាបឆ្កិះឆ្កៀលគេទៀត ទុកពេលចិញ្ចឹមកូន និងពន្លូតកំពស់ទៅ។ នាងថាគេជាស្រីមិនល្អ ចំណែកនាងវិញ គឺស៊េរី ជជុះ ភក់ជ្រាំ សំផឹងទាំងមាត់ សំផឹងទាំងខ្លួន យ៉ាប់ណាស់បានគេមិនចង់ជ្រលក់ តបតរឡើងចាងឥតឈប់តែម្ដង »។

ជាមួយគ្នានេះ​ម្ចាស់ Acount Fa​cebook ខាងលើបានបន្តថា «ចាំទុកទៅគេមិនមែនចរិកបាតស​ង្គ​ម ដូចនាងទេ ។ កញ្ញា សួស្ដី មានមុខរបរត្រឹមត្រូវគាត់ គឺជាម្ចាសហាង salon មានហាងកាហ្វេ ហើយមានលុយចាយគ្របគ្រាន់ណាស់ គេមនុស្សល្អត្រឹមត្រូវទើបលោក ឆានី តាមស្រឡាញ់រាប់ឆ្នាំហើយ គាត់ស្រឡាញ់​ខ្លាំងទៀតផង គេមិនដែលមាន​ទំនាស់ទាស់​ទែង នឹងគ្នាទេ ព្រោះគេស្រឡាញ់គ្នាតាមគន្លងចាស់ទុំ ហើយពាក្យដែលនាងចោទគេថា គេដណ្ដើមហើយរស់នៅជាមួយប្រាំឆ្នាំ មានកូនមានអីជាមួយគ្នានោះ វាមិនពិតសូម្បីប៉ុនក្រចក.!»។

ទោះបីជាយ៉ាងណា ថ្វីត្បិតតែការផ្ទុះពាក្យសម្ដីនេះ កំពុងតែរង្គើរពេញសំណាក់ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុកក្ដី ប៉ុន្តែគេនៅមិនទាន់ឃើញ ប្រតិកម្មតប ពីសំណាក់ម្ចាស់សាមីខ្លួនផ្ទាល់ គឺភរិយាក្រោយរបស់លោក យុត្ថារ៉ា ឆានី និងលោក យុត្ថារ៉ា ឆានី ផ្ទាល់នៅឡើយទេ ហើយ Kmertalking ក៏មិនទាន់អាចទំនាក់ទំនងបានដែរ រហូតមកដល់ពេលនេះ ៕

ផ្តល់សិទ្ធិដោយ ៖ ខ្មែថកឃីង