(ភ្នំពេញ)៖ រថយន្តកាមរីហាយព្រីកមួយគ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ខណះមកដល់ចំណុចមុខស្ថានទូតបារាំង ក៏រេចង្កូតទៅបុកបង្គោលរបងស្ថានទូបារាំងបណ្ដាលឲ្យបាក់អស់៣កង់ ចំណែករថយន្តបង្ករងការខូចខតខាងមុខយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤៖៤០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែវិឆ្ឆិការ ឆ្នាំ២០១៦ នៅចំណុចមុខស្ថានទូតបារាំង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។

ព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញ ថយន្តបង្កម៉ាកកាមរីហាយព្រីក ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2V.3225 ដែលបើកបរដោយបុរសម្នាក់ទំនងជាងងុយដេក ធ្វើដំណើតាមបណ្ដោយផ្លូវព្រះមុន្នីវង្ស ទិសដៅពីជើងទៅត្បួងក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកបង្គោលរបងដាក់ច្រវ៉ាក់ស្ថានទូតបារាំងពេញទំហឹង បណ្ដាលឲ្យបាក់អស់៣កង់ រីឯរថយន្តបង្កបានដាច់ការឡែកង់មុខផ្នែកខាងស្ដាំទៅមុខលេងរួច ដោយឡែកម្ចាស់រថយន្តបង្កវិញសំណាងមិនរងរបួស ហើយក្រោយពីកើតហេតុភ្លាមៗបានចុះគេចខ្លួនបាត់ស្រមោល។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងទំនាក់ទំនងទៅជំនាញ ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កខាងលើទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធីច្បាប់៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី