បន្ទាយមានជ័យ៖ ពិធីបុណ្យបូជាសព អតីតមេដឹកនាំ ខ្មែរក្រហម លោក អៀង សារី
គ្រោងនឹងធ្វើឡើង នាថ្ងៃ ទី២១ ខែមីនា ឆ្នាំ២០១៣ ជាមួយនឹង ព្រះសង្ឃ ៩០អង្គ និមន្ត
រាប់បាតដើម្បី ឧទ្ទិសដល់វិញ្ញាណក្ខន្ធ អតីត មេដឹកនាំ ខ្មែរក្រហម រូបនេះ។

អ្នកឆ្លើយឆ្លងព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ប្រចាំខេត្ត បន្ទាយមានជ័យ
លោកប៊ុន សំណាង រាយការណ៍ថា សព លោក អៀង សារីនឹងត្រូវបូជា នៅវេលាម៉ោង៦
និង ៣០នាទីល្ងាច នៅគេហដ្ឋាន របស់ លោក នៅស្រុកម៉ាឡៃ ដោយមានការធ្វើជាមេរុ
សម្រាប់បូជា ។

អតីតរដ្ឋមន្រ្តីការបរទេសនៃរបបខ្មែរក្រហម លោកអៀង សារី បានស្លាប់នៅថ្ងៃទី១៤ ខែ
មីនា ឆ្នាំ ២០១៣ នៅវេលាម៉ោង៨ និង៣៥នាទី ព្រឹក បន្ទាប់ពីសម្រាក នៅមន្ទីពេទ្រ
អស់រយៈពេល ជាង ១០ថ្ងៃ មក។ លោក ក៏ជាអតីត ជនជាប់ចោទម្នាក់ ក្នុងចំណោម
ជនចោទពីរនាក់ នៃសំណុំរឿង០០២ របស់តុលាការ ខ្មែរក្រហម ដែលគាំទ្រដោយ
អង្គការសហប្រជាជាតិ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល