យានយន្ដ៖ ថ្មីៗនេះ ក្រុមហ៊ុនរថយន្ដទំនើប Lexus បានលាតត្រដាងពីជំនាន់ក្រោយយ៉ាងរស់រវើក ជាមួយបច្ចេកវិទ្យាកាន់ទាន់សម័យ នោះគឺ ម៉ូដែល Lexus GS F’s ស៊េរីឆ្នាំ 2016 ។

ភាពរស់រវើក ជាមួយនឹងការវិវឌ្ឍបច្ចេកវិទ្យាកាន់តែជឿនលឿនទៀតនោះ ម៉ូដែល Lexus GS F’s ស៊េរីឆ្នាំ 2016 ត្រូវបានក្រុមហ៊ុន ដាក់បញ្ចូលទាំងស្រុង ដែលក្នុងនោះផ្ដោតសំខាន់រួម ទៅលើប្រព័ន្ធការពារ ទាំងក្នុង នឹងក្រៅ ដែលផ្ដល់ឲ្យភាពកក់ក្ដៅរាល់ការបើកបរ គ្រប់ស្ថានភាព។ ជាមួយនឹងការ ដាក់បន្ថែមនៃបច្ចេកវិទ្យាទំនើបនេះ សម្រាប់សមាសភាពរថយន្ដគឺ បំពាក់មកជាមួយកម្លាំងដល់ ៨ ម៉ាស៊ីន ខ្នាតរង្វាស់ ៥.០ liter ត្រូវនឹង ខ្នាតរង្វាស់កម្លាំង ៤៦៧ សេះ បញ្ជាដោយប្រអប់លេខ អូតូ នឹងប្រភេទប៉ុង Torque Vectoring Differential ដែលផ្ដល់ឲ្យនូវថាមពលល្បឿនលឿន បំពេញតម្រូវការរត់ប្រណាំង ។ មិនត្រឹមតែប៉ុណ្ណោះ ទៀតសោត សម្រាប់ប្រភេទគ្រួសារ Lexus GS F’s ស៊េរីឆ្នាំ 2016 គឺផ្ដល់ឲ្យជម្រើស ៤ ប្រភេទ ផ្សេងគ្នាគឺ Normal, Eco, Sport S និង Sport S+។

ផ្នែកប្រព័ន្ធការពារដែលកាន់តែទំនើបទៀតនោះ សម្រាប់ Lexus GS F’s ស៊េរីឆ្នាំ 2016 មាន ៤ផ្នែកសំខាន់ៗគឺ៖

Pre-Collision System (PCS) គឺជាប្រព័ន្ធការពារដែល បញ្ជាទៅលើតួអង្គរថយន្ដខណៈ កំពុងតែធ្វើដំណើ ស្របពេលមាន មនុស្ស សត្វ ឆ្លងកាត់ វាអាចបន្ថយ រឺក៏ឈប់ដោយស្វ័យប្រវត្ដិ អាស្រ័យលើការកំណត់រយៈចម្ងាយ នៃរថយន្ដ។ ទស្សនាវីដេអូខាងក្រោម ៖

<object width="500" height="300" data="http://www.youtube.com/v/zAeEnLr3WYk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/zAeEnLr3WYk&rel=1" /></object>

Lane Departure Alert (LDA) គឺជាប្រព័ន្ធការពារដែល បញ្ជាទៅលើតួអង្គរថយន្ដខណៈ កំពុងតែធ្វើដំណើ ហើយលោក អ្នកអាចកំណត់ល្បឿន ស្មើរលើគំនូស សញ្ញាចររាចរ ពេលនោះរថយន្ដលោកអ្នក នឹងមិនអាច ធ្វើដំណើរឆ្លងផុតពីគំនូសនោះឡើយ ដរាបដែលណាដែលអ្នកចង់បញ្ជា។

<object width="500" height="300" data="http://www.youtube.com/v/0F9UJr34beA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0F9UJr34beA&rel=1" /></object>

Automatic High Beam (AHB) គឺជាប្រព័ន្ធការពារដែល បញ្ជាទៅលើតួអង្គរថយន្ដខណៈ កំពុងតែធ្វើដំណើ ពេលយប់ ។ នៅពេលដែលភ្លើងរថយន្ដរបស់អ្នក មានចំណាំង ពីអ្វីនៅខាងមុខ ដោយមិនសូវច្បាស់ នោះវានឹង បញ្ជាប្រព័ន្ធភ្លើងរថយន្ដរបស់អ្នក កាន់ច្បាស់ ជាងមុន។

<object width="500" height="300" data="http://www.youtube.com/v/tWLiudOIqn4&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/tWLiudOIqn4&rel=1" /></object>

Dynamic Radar Cruise Control (DRCC) គឺជាប្រព័ន្ធការពារដែល បញ្ជាទៅលើតួអង្គរថយន្ដខណៈ កំពុងតែធ្វើដំណើ អាចដឹងច្បាស់ពីរយៈចំងាយរថយន្ដផ្សេងមួយទៀត នៅពីខាងមុខ ហើយវាក៏អាចកំណត់ល្បឿន រថយន្ដរបស់ផងដែរ ទៅតាមការកំណត់ ចម្ងាយ ។

<object width="500" height="300" data="http://www.youtube.com/v/9sgKeWxFJIs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/9sgKeWxFJIs&rel=1" /></object>

សូមបញ្ជាក់ផងដែរថា សម្រាប់តម្លៃរបស់ រថយន្ដនៅមិនទាន់មានបង្ហាញនៅឡើយទេ ខណៈដែរស៊េរី 2016 នេះក៏ទើបតែចេញផងដែរ។

<object width="500" height="300" data="http://www.youtube.com/v/MeR2ZlHv10Q&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/MeR2ZlHv10Q&rel=1" /></object>

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Carscoop