ព័ត៌មានអន្តរជាតិ ៖ ការថតវីដេអូតាមរយៈទូរស័ព្ទដៃ របស់បុរសម្នាក់ លាយឡំដោយសម្តីភ័យស្លន់ស្លោរ បានបង្ហាញយ៉ាងច្បាស់ នូវសកម្មភាពធ្លាក់យន្តហោះចម្បាំង ១គ្រឿង របស់កងទ័ពអាកាសលីប៊ី។ សូម ជម្រាបថា ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនេះ បាន កើតឡើងនៅ តំបន់ ភាគ ខាងកើត ទីក្រុង Tobruk ប្រទេសលីប៊ី បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ និង ៩នាក់ផ្សេងទៀត ទទួលរងរបួស នេះបើតាមព័ត៌មាន RT News ចេញផ្សាយ ប៉ុន្មាននាទីមុននេះបន្តិច ។

បន្ថែមពីលើនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា ក្នុងចំណោមជនរងគ្រោះស្លាប់បាត់បង់ជីវិត ក្នុងនោះ មានពីលុត ជាអ្នកបើកយន្តហោះមួយរូប និងក្មេងប្រុសតូចម្នាក់ផ្សេងទៀត ផងដែរ ។យ៉ាងណា មិញ បើតាមការអោយដឹងពី ភ្នាក់ងារសារព័ត៌មានក្នុងស្រុក ប្រទេស ល៊ីប៊ី អោយដឹងថា មិនទាន់មានការ គូសបញ្ជាក់អោយច្បាស់នៅឡើយទេ ថាតើ មូលហេតុអ្វីបានជា បណ្តាលអោយយន្តហោះចម្បាំងទ័ពអា កាស MiG-21 ធ្លាក់ចុះយ៉ាងដូច្នេះ ក៏ប៉ុន្តែ បើតាមការអះអាង ជាជំហានដំបូង មាន ការសង្ស័យទៅលើ បញ្ហាគ្រឿងម៉ាស៊ីន ៕

<object width="504" height="432" data="http://www.youtube.com/v/4Z9jjzFzG-g&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/4Z9jjzFzG-g&rel=1" /></object>

ប្រភព ៖ អ៊ែរតេ ដើមអម្ពិល យូធូប