ស្បែកងាយស្រួលនឹងរងគ្រោះថ្នាក់នូវបញ្ហាស្បែកផ្សេងៗ ជាច្រើន ប្រសិនបើអ្នកមិនបានថែរក្សា
និងការពារស្បែករបស់លោកអ្នក ឱ្យបានល្អប្រសើរនោះទេ។ ជាពិសេស គឺមិត្តស្រី្តតែម្តង ស្បែក
គឺបញ្ហាដ៏សំខាន់មួយទាក់ទងនឹងសម្រស់ដ៏ស្រស់ផូរផង់ និងការបង្ហាញពីភាពទាក់ទាញ។

ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នក ជាពិសេសមិត្តស្រ្តីទាំងអស់នូវរូបមន្តងាយៗ មួយ
ចំនួន ការពារស្បែកពីជំងឺមហារីកស្បែក បានយ៉ាងងាយស្រួល។

វិធីទី១៖ សូមជៀសវាងកុំឱ្យស្បែករបស់អ្នកត្រូវនឹងកម្តៅពន្លឺព្រះអាទិត្យ ចាប់ពីម៉ោង ១០ព្រឹក
ដល់ម៉ោង ៤រសៀល ព្រោះកម្តៅពន្លឺព្រះអាទិត្យ នៅអំឡុងពេលនោះ គឺមានកម្តៅក្តៅខ្លាំងអាច
បង្កឱ្យកោសិកាស្បែករបស់ខូច រលាក។

វិធីទី២៖ ប្រសិនបើអ្នកចាំត្រូវចេញទៅខាងក្រៅ នៅអំឡុងពេលដែលព្រះអាទិត្យកំពុងក្តៅខ្លាំង
សូមអ្នកស្លៀកពាក់សំលៀកបំពាក់បិទជិត គ្របពីលើស្បែក របស់អ្នកកុំឱ្យត្រូវចំកម្តៅថ្ងៃ ទាំង
ស្បែកមុខ ដងខ្លួន ដៃ និងជើង ដោយពាក់មួក និងពាក់វ៉ែនតាការពារកម្តៅថ្ងៃ ឬប្រើឡេការពារ
កម្តៅថ្ងៃ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ hirabeautytips