បាត់ដំបង ៖ ក្រោយពីបានឃើញ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល បានចុះផ្សាយពី ការទទួល
មរណភាព កូនប្រុសរបស់ខ្លួនតែ មួយគត់ និងកំពុងស្រឡាញ់លើសពីអ្វីៗ ទៀតនោះ នៅរសៀល
ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៣ អ្នកស្រី គុយ ដានិត ត្រូវជា ម្ដាយក្មេងប្រុសរងគ្រោះ បានចេញមុខ
មក រៀបរាប់ពីដំណើររឿង ដ៏មហាសោកសៅ និងស្ដាយស្រណោះមួយជីវិត នៃការបាត់ បង់ជីវិត
កូនប្រុសរបស់ខ្លួន តាំងពីថ្ងៃធ្លាក់ ខ្លួនឈឺ រហូតដល់ថ្ងៃទទួលមរណភាព ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលតាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០១៣
អ្នកស្រី គុយ ដានិត បាន និយាយថា កូនប្រុសរបស់ខ្លួនមានឈ្មោះ កែវ នរៈវិទូ ហៅ ស្កាយ កើត
នៅថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១០ ពោលរហូតមកដល់ ពេលនេះ រូបគេមានអាយុ ២ឆ្នាំ៩ខែ ។

បច្ចុប្បន្នក្រុមគ្រួសារពួកគេ ទាំងមូលរស់នៅក្នុងភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្ដ បាត់ដំបង
ដែលបច្ចុប្បន្នមានមុខរបរ ជាអ្នក លក់ដូរ រីឯស្វាមីឈ្មោះ កែវ ហ្សាឌាំ អាយុ ៣០ឆ្នាំ មានមុខរបរជា
អ្នកកាត់តរូបភាព និងបញ្ចូលបទភ្លេង ទូរស័ព្ទ ។

ក្នុងវ័យ ២៤ ឆ្នាំ កែវ ដានិត បានរំលឹកពីប្រវត្ដិអាពាហ៍ ពិពាហ៍ថា ពួកគេទាំងពីរនាក់ប្ដី-ប្រពន្ធ បាន
រៀបការកាលពីដើមឆ្នាំ ២០១០ លុះដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១០ដដែលនោះ បានកើតកូន
ប្រុសលើកដំបូង និងជាចៅ ដំបូងសម្រាប់ឪពុក-ម្ដាយទាំងសងខាង ដែលមានកូន ៣នាក់ៗដូចគ្នា
ប៉ុន្ដែ មិនទាន់ មានចៅណាម្នាក់នៅឡើយទេ ដូច្នេះ កែវ នរៈវិទូ ហៅ ស្កាយ គឺជាកូនទី១ និងជាចៅ
ទី១ សម្រាប់ ក្រុមគ្រួសារ ដែលមានជីវភាព ធូរធារ និងមានមុខមាត់មួយប្រចាំស្រុកឯកភ្នំ ។

គុយ ដានិត បានបន្ដថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៣កន្លងទៅនេះ កូនប្រុសរបស់ខ្លួនបាន
ចាប់ ផ្ដើមឈឺ ប៉ុន្ដែមិនធ្ងន់ធ្ងរនោះឡើយ ពោលពួកគេក៏មិនបានគិតថា មានអាការៈធ្ងន់ធ្ងរ ហេតុ
ដូច្នេះគ្រាន់តែឱ្យ គ្រូពេទ្យប្រចាំភូមិ និងនៅតំបន់នោះមើល ជាធម្មតា ប៉ុន្ដែ ក្នុងរយៈពេលមួយ
សបា្ដហ៍ អាការៈរបស់ ស្កាយ មិនទាន់ធូរស្រាល ទើបសម្រេចបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធ បុបា្ជ
ក្នុងទីរួមខេត្ដសៀមរាប ដែលល្បីខាង មើល និងព្យាបាលជំងឺកូនក្មេង ។

ការធ្វើ ដំណើរ ទៅដល់មន្ទីរពេទ្យគន្ធបុបា្ជគឺនៅថ្ងៃ ទី១៩ ខែសីហា ឆ្នាំ ២០១៣ និងក្រោយពី ពិនិត្យ
ព្យាបាលរបស់ក្រុមគ្រូពេទ្យនៅទី នោះ បានប្រាប់ពួកគេថា ក្មេងប្រុសរូបនេះ កើតជំងឺគ្រុនឈាម
ដែលតម្រូវឱ្យសម្រាក និងតាមដានស្ថានភាពជំងឺរហូតដល់ជាសះ ស្បើយ ។

ក្រោយពីសម្រាកព្យាបាលនៅទី នោះ អស់រយៈពេលប្រមាណមួយសបា្ដហ៍ ពោល រហូតដល់ព្រឹក
ថ្ងៃទី២៥ ខែសីហា ឆ្នាំ ២០១៣ ក្រុមគ្រូពេទ្យក្រោយពីពិនិត្យឃើញ ថា ក្មេងប្រុសរូបនេះបានជាសះ
ស្បើយ និង ពុំ មានរោគអ្វីផ្សេងទៀតនោះ ក្រោយពី ពិនិត្យរួចរាល់ ក៏បានប្រាប់ឱ្យពួកគេទាំងពីរ
នាក់ប្ដី-ប្រពន្ធ រៀបចំ ឥវ៉ាន់អាចធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញបានហើយ ព្រោះជាសះ ស្បើយ ។

គ្រាន់តែឮដំណឹងនេះភ្លាម គុយ ដានិត និងស្វាមី ព្រមទាំងក្រុមគ្រួសារទាំង មូល ត្រេកអរយ៉ាងខ្លាំង
នៅពេលដែលកូន ប្រុសជាទីស្រឡាញ់ របស់ខ្លួន បានរួចផុតពី ជំងឺគ្រុនឈាម ហើយក៏បានរៀបចំ
ឥវ៉ាន់ និងសម្ភារៈ រួចបានឡើងរថយន្ដផ្ទាល់ខ្លួន បម្រុងទៅកាន់ផ្ទះនៅឯខេត្ដបាត់ដំបង នាវេលា
ម៉ោង ១០ព្រឹក ថ្ងៃខែឆ្នាំដដែលនោះ ។ត្រង់ចំណុចនេះ គុយ ដានិត និងក្រុមគ្រួសារក៏បាននឹកឃើញ
ពីការបន់ស្រន់នៅកន្លែងព្រះអង្គចេក ព្រះអង្គចម មុនពេលនាំ កូនមកព្យាបាល ដូច្នេះពេលជាសះ
ស្បើយក៏នាំគ្នាទៅលាបំណន់ នៅព្រះអង្គចេក ព្រះអង្គចម ហើយក៏ អង្គុយលេង ដើម្បីលំហែកាយ
នៅទីនោះមួយសន្ទុះធំ។

ក្រោយពីអង្គុយលេង និងស្ទាបកូនប្រុសទៅត្រជាក់ ខ្លួន ពុំមានសញ្ញាអ្វីកើតឡើងនោះ ពួកគេក៏
បានចេញ ដំណើរប្រុងឆ្ពោះទៅគេហដ្ឋាន នៅឯស្រុក ឯកភ្នំ ខេត្ដបាត់ដំបង ។ ប៉ុន្ដែ ពេលកំពុងធ្វើ
ដំណើរ មិនទាន់ចេញផុតពីទីរួមខេត្ដសៀមរាបផងនោះ ស្កាយ បាន ចាប់ផ្ដើមក្អួតពីរបីដង ប៉ុន្ដែ
ស្ថានភាពនេះត្រូវបានពួកគេគិតថា ជាការពុលរថយន្ដព្រោះតែអស់កម្លាំង និង ហេវហត់ ក្រោយ
ពីឈឺស្កាត់ដោយមិនបានគិតពីអាការៈធ្ងន់ធ្ងរ ដែលអាចកើតឡើងម្ដងទៀតនោះទេ ។

យ៉ាងនេះក្ដី ដោយឃើញស្ថានភាពកូនប្រុសក្អួតនៅក្នុងរថយន្ដ ពួកគេក៏បានដាច់ ចិត្ដទៅសម្រាក
នៅផ្ទះបង ប្អូនក្នុងទីរួមខេត្ដសៀមរាប ដើម្បីហូបបាយថ្ងៃត្រង់នៅទីនោះ និងចង់ឱ្យកូនប្រុសបាន
គេងឱ្យស្រួល ខ្លួនផងដែរ ។

ដានិត បានបន្ដទាំងអួលដើមក ថា នៅវេលាម៉ោងប្រមាណជាង ៣រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ
២០១៣ ខណៈដែលកូនប្រុសរបស់ខ្លួនកំពុងគេង ហើយប្រែខ្លួន ម្ដាយរបស់គេ ក៏ចាប់ផ្ដើមឆុងទឹក
ដោះគោឱ្យចៅ ប៉ុន្ដែភ្លាមៗនោះអាការៈរបស់ ស្កាយ បានចាប់ផ្ដើមប្រែប្រួលមួយពព្រិចភ្នែកដោយ
មានអាការៈខើច មាត់ ភ្នែកស្លឺ ដែលហៅថា ប្រកាច់ ធ្វើឱ្យពួកគេទាំងក្រុម គ្រួសារនាំគ្នាស្រែឆោ
ឡោ និងភ័យស្លន់ស្លោគ្រប់ៗ គ្នាស្ទើរធ្វើអ្វីមិនចេញ ។

ឃើញស្ថានភាពបែបនេះ បងប្រុសរបស់ខ្លួនបានបីក្មេងប្រុស ស្កាយ ចុះពីជាន់ទី១ ឡើងរថយន្ដ
បើកចេញយ៉ាងលឿន ឆ្ពោះទៅកាន់មន្ទីរ ពេទ្យគន្ធបុបា្ជ ទាំងមិនឈប់ភ្លើងស្ដុបក្រហមទៀតផង។
ពេលទៅដល់មន្ទីរពេទ្យភ្លាម បងប្រុសរបស់ខ្លួន បានបីកូនរត់យ៉ាងលឿន ចូលទៅក្នុងមន្ទីរពេទ្យ
ហើយក្រោយពីគ្រូពេទ្យសួរនាំ និងសុំមើលឯកសារដែលបានចេញ កាលពីព្រឹកនោះ ក៏នាំទៅ
បន្ទប់សង្គ្រោះបន្ទាន់ ដាក់អុកស៊ីហ្សែន ប៉ុន្ដែ គ្រូពេទ្យក៏បានប្រាប់មកពួកគេថា ត្រៀមរថយន្ដចូល
ក្នុងមន្ទីរពេទ្យ ដើម្បីដឹកកូន ប្រុសនេះត្រឡប់ទៅផ្ទះវិញ ស្រាប់តែមួយសន្ទុះក្រោយមក ក៏បាន
ឃើញគ្រូពេទ្យ រុំកូនប្រុសរបស់របស់ខ្លួន ក្នុងក្រណាត់ស យកមកដាក់ក្នុងរថយន្ដ ដែលពេល
នោះ ស្ទើរធ្វើឱ្យពួកគេទ្រាំលែងចង់បាន ក្នុងការបន្ដរស់ នៅព្រោះតែស្ដាយ និងអាណិតកូនយ៉ាង
ខ្លាំង ។

រហូតមកដល់ពេលនេះ ដានិត បាននិយាយថា ទាំងក្រុមគ្រួសារទាំងមូលមិនទាន់បានដឹងពីរោគ
ពិតប្រាកដ ដែលនាំឱ្យកូនប្រុសរបស់ខ្លួន ស្លាប់នោះឡើយ ពីព្រោះ ក្រោយពីមើលជាពីជំងឺគ្រុន
ឈាម មិនដឹងថា ហេតុ អ្វីបានជាមានអាការៈក្អួតបែបនេះ ឡើយ សូម្បីតែគ្រូពេទ្យក៏ឆ្ងល់ និងមិន
នឹក ស្មានយ៉ាងដូច្នេះ ។

ក្រោយពី នាំសពកូនប្រុសមកដល់គេហដ្ឋាន ដើម្បីធ្វើបុណ្យចាត់ ចែងតាមប្រពៃណីនោះ ប្រជា
ពលរដ្ឋនៅទូទាំងភូមិ ដូនទាវ បាននាំគ្នាចោមរោមមើល សម្ដែងការអាណិតអាសូរយ៉ាងពន់ពេក
ចំពោះការបាត់បង់ក្មេងប្រុសរូប នេះ ដែលគេនិយាយថា ជាក្មេងឆ្លាត និងក្រមិចក្រមើមគួរឱ្យ
ស្រឡាញ់ជាទីបំផុត ។

យោងតាមប្រភពព័ត៌មានមួយ ដែលលួចបង្ហើបចេញពីមន្ទីរពេទ្យ គន្ធបុបា្ជ ខេត្ដ សៀមរាបបាន
ឱ្យដឹងថា ក្រោយពីមានរឿងហេតុ ការស្លាប់របស់ក្មេងប្រុសរូបនេះដែល កើតឡើង មិនទាន់បាន
ប៉ុន្មានម៉ោងផង ក្រោយចេញពីមន្ទីរពេទ្យនោះ បានធ្វើឱ្យអគ្គនាយកមន្ទីរពេទ្យគន្ធបុបា្ជ ជនជាតិ
ស្វីស លោក រីជីនើ បានស្ដី ឱ្យប្រធានសាលដែល ក្មេងប្រុសរូបនេះសម្រាកព្យាបាលហើយ បាន
បើកកិច្ចប្រជុំភ្លាមៗ ដើម្បីលើកពីបញ្ហា នេះ និងពង្រឹងសេវាព្យាបាលកាន់តែខ្លាំងឡើង ជូនដល់
ក្មេងៗ ដែលឪពុក-ម្ដាយរបស់ពួកគេបញ្ជូនមក មន្ទីរពេទ្យ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល