មកទល់នឹងពេលនេះ អ្នកជំនាញនៅតែអាចអះអាងបានថា គ្រឿងផ្សំបីមុខខាងក្រោម ពិតជាមានប្រសិទ្ធភាពអស្ចារ្យក្នុងការប្រឆាំងនឹងមេរោគ ។ អ្វី ដែលអ្នកត្រូវធ្វើបន្ទាប់ គឺធ្វើភេសជ្ជៈប្រឆាំងមេរោគដ៏មានប្រសិទ្ធភាពពីគ្រឿងផ្សំទាំងនេះ ដែលនឹងជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក ។

វាជារឿងល្អ ដែលមានគ្រឿផ្សំទាំងនេះ នៅផ្ទះរបស់អ្នក ពីព្រោះវាក៏មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺគ្រុនក្ដៅ គ្រុនផ្ដាសាយ និងអាលែក្ស៊ីផ្លូវដង្ហើមដទៃទៀតផងដែរ។

គ្រឿងផ្សំ៖

ü ក្រូចឆ្មារធំចំនួន ២ ផ្លែទាំងសំបក

ü មើមខ្ញីមួយកំណាត់

ü ទឹកឃ្មុំធម្មជាតិ ២០០ មល(៨ស្លាបព្រាបាយ)

របៀបធ្វើ៖

ü ដំបូង លាងក្រូចឆ្មារឱ្យស្អាត ជាមួយនឹងទឹក និងទឹកខ្មេះ ដើម្បីសម្លាប់មេរោគ និងជម្រះចោលនូវជាតិថ្នាំសម្លាប់សត្វល្អិត ។ អ្នកគួរតែប្រើក្រូចឆ្មារទាំងសំបក ពីព្រោះអ្នកជំនាញ បានរកឃើញនូវសារធាតុចិញ្ចឹមដ៏ច្រើន នៅក្នុងសំបកវា ។

ü លាងមើមខ្ញីឱ្យស្អាត ហើយកាត់វាជាដុំតូចៗ បន្ទាប់មកដាក់វាកិនក្នុងម៉ាស៊ីនទឹកក្រឡុក ជាមួយក្រូចឆ្មារ ដែលបានកាត់ជាដុំៗរួច។ ចុងក្រោយ ដាក់ទឹកឃ្មុំចូល ក្នុងចំណុះ ដែលបានណែនាំខាងលើ ហើយកិនវាបញ្ចូលគ្នាឱ្យម៉ត់ល្អ ។

ü នៅពេលដែលវាម៉ត់ចូលគ្នាល្អហើយ ចាក់វាចូលក្នុងក្រឡកែវគ្របឱ្យជិត ហើយក្លាហ្សេ ក្នុងទូទឹកកក ។

របៀបញ៉ាំ៖

ü សូមញ៉ាំមួយថ្ងៃមួយស្លាបព្រាបាយ សម្រាប់មនុស្ស ដែលមានអាយុលើស ១៣ ឆ្នាំ ។ សម្រាប់កុមារ សូមឱ្យញ៉ាំតែ ១ ស្លាបព្រាកាហ្វេបានហើយ ។ អ្នកក៏អាចលាយភេសជ្ជៈនេះ នៅក្នុងទឹកតែ ទឹកពិសា និងភេសជ្ជៈដទៃទៀតផងដែរ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ steptohealth