(ភ្នំពេញ)៖ លោក រិន វិរៈ រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារយុវជនខ្មែរ ប្រចាំប្រទេសកាណាដា នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦នេះ បាននាំយកថវិកាចំនួន១ពាន់ដុល្លារ ព្រមជាមួយអង្ករ និងឱសថពេទ្យមួយចំនួនធំ ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា។

ក្នុងឱកាសនោះ លោក រិន វិរៈ បានឲ្យដឹងថា នេះគឺជាលើកទី២ហើយ ដែលរូបលោកបានដឹកនាំក្រុមការងារយុវជនខ្មែរ នៅកាណាដា នាំយកថវិកា និងអំណោយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការសម្របសម្រួលពី លោក ហ៊ុន ម៉ាណែត ដែលតែងតែបានអំពាវនាវ ដល់ប្រជាពលរដ្ឋខ្មែរក្រៅប្រទេស ជួយឧបត្ថម្ភថវិកាជាបន្តបន្ទាប់ ដើម្បីជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងពិនិត្យព្យាបាលជំងឺជូនកុមារ ដោយឥតគិតថ្លៃ។

លោករដ្ឋលេខាធិការបានបន្តថា ក្រុមការងារយុវជនខ្មែរប្រចាំកាណាដា បានបន្តខិតខំប្រឹងប្រែងប្រមូលថវិកាមនុស្សធម៌ ដើម្បីយកមក ជួយមន្ទីរពេទ្យគន្ធបុប្ផា ជាបន្តនៅពេលក្រោយៗទៀត។

ចំណែកប្រជាពលរដ្ឋខ្មែរនៅកាណាដា ទៀតសោត ក៏បានយកថវិកាចំនួន ៧,០៨៥ដុល្លារកាណាដា ស្មើនឹង១,០០០ដុល្លារអាមេរិក និងអង្ករ២តោន រួមទាំងថ្នាំពេទ្យចំនួន ៥,០០០គ្រាប់ ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ផងដែរ ដើម្បីឲ្យមន្ទីរពេទ្យយកទៅជួយដល់កុមារ ដែលសម្រាកព្យាបាលនៅទីនោះ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី