CamNews

លោក Sam ថា​ក្រសួង​ការ​ពារ​ជាតិ​ឡើង​ជើង តែ​លោក​ព្រួយ​បារម្ភ​ពី​បឹង​កេត​ជាង!

(ភ្នំពេញ)៖ លោក Sam Schweingruber គ្រូបង្វឹកក្លឹបភ្នំពេញក្រោន បានលើកឡើងថា ទោះបីក្លឹបក្រសួងការពារជាតិបច្ចុប្បន្ន មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​យ៉ាង​ណា​ក៏​ដោយ ក៏លោកមិនសូវព្រួយបារម្ភដូចក្លឹបបឹងកេតអង្គរដែរ ព្រោះបឹងកេត មានធនធានកីឡាករល្អៗច្រើន ហើយ​ថែម​ទាំង​មាន​បច្ចេក​ទេស​លេង​បាល់​ល្អទៀត​ផង ។

ការលើកឡើងរបស់គ្រូបង្វឹកជនជាតិស្វីសបែបនេះ គឺស្របពេលភ្នំពេញក្រោន ត្រៀមបើកទ្វារកីឡដ្ឋាន RSN ទទួលក្រុមបឹងកេតអង្គរ នៅ​ថ្ងៃ​ទី​៣០ ខែ​មេសា​ចុង​សប្ដាហ៍​នេះ នៅ​ក្នុង​ជំនួប​ជើង​ទី​១ នៃពានលីគកំពូលកម្ពុជា ហើយក៏ស្របពេលភ្នំពេញក្រោន បានផ្ដល់មេរៀនចាញ់លើកដំបូង ដល់ក្លឹបក្រសួងការពារជាតិ កាលពីខែមេសាកន្លងទៅថ្មីៗនេះដែរ ។

លោក Sam បានទទួលស្គាល់ថា បច្ចុប្បន្ននេះ ក្លឹបក្រសួងការពារជាតិ គឺកំពុងឡើងជើងខ្លាំង ដែលជាហេតុធ្វើឲ្យលោកព្រួយបារម្ភ ពី​ការ​រក្សា​តំណែង​ជើង​ឯក​លីគ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី​នេះ ។ ប៉ុន្ដែយ៉ាងណា ក៏ក្លឹបបឹងកេតអង្គរល្អជាងដែរ បើទោះបីបឹងកេត ធ្លាប់ចាញ់ក្រសួងការពារជាតិ ២ប្រកួតមកហើយក៏ដោយ ។

លោកនិយាយថា «ទោះបីក្រសួងការការពារជាតិ ធ្លាប់យកឈ្នះបឹងកេត ២-១ និងបន្ដឈ្នះ ៣-២ ក្នុងជំនួបមិត្តភាពកាលពីចុងសប្ដាហ៍​កន្លង​ទៅ ប៉ុន្ដែ​ខ្ញុំគិត​ថា​សមត្ថភាពក្រុមទាំងពីរខុសគ្នាឆ្ងាយណាស់ ។ បើតាមការសង្កេត និងការវាយតម្លៃរបស់ខ្ញុំ គឺបឹងកេតល្អជាង ព្រោះបឹងកេតមានកីឡាករល្អ ដែលមានបច្ចេកទេស និងមានកលល្បិចច្រើន ដូច្នេះខ្ញុំព្រួយបារម្ភពីក្លឹបបឹងកេត ជាងក្រសួងការពារជាតិ» ។

គ្រូបង្វឹកទើបជាពីរបួស ដែលជួបគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០១៥រូបនេះ បានបន្ដទៀតថា ប្រសិនបើបឹងកេត ត្រៀមខ្លួនបានល្អ ភ្នំពេញក្រោន​ច្បាស់​ជា​ពិបាក​យក​ឈ្នះ ។ ប៉ុន្ដែយ៉ាងណាក្នុងនាមជាក្រុមជើងឯក ៦សម័យកាល ភ្នំពេញក្រោន មិន​ញញើត​ក្រុម​ណា​មួយ​ឡើយ ហើយ​​លោក​នឹង​ព្យាយាម​គ្រប់​បែប​យ៉ាង ដើម្បី​បាន​៣​ពិន្ទុពី​ការ​ប្រកួត​នីមួយៗ នៅ​ពេល​ខាង​មុខ ទោះត្រូវជួបក្រុមខ្លាំងប៉ុណ្ណាក៏ដោយ ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង