ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានប្រកាសលទ្ធផល នៃការប្រឡង សញ្ញាបត្រ ទុតិយភូមិ ឬបាក់ឌុប ដែល មានបេក្ខជន ចំនួន២៣.១២៦នាក់ ប្រឡងជាប់ ត្រូវជា ២៥.៧២ភាគរយ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នេះ បាន ឲ្យដឹងថា ដំណើរការនៃការប្រឡង ទាំងដំណើរការវិញ្ញាសារ សរសេរ កំណែ និងស្រង់បូកពិន្ទុដោយកុំព្យូទ័រ ប្រព្រឹត្ត ទៅប្រកប ដោយជោគជ័យ ពុំមានឧបទ្ទវហេតុអ្វីគួរឲ្យ កត់សំគាល់ឡើយ ។

ដោយសារតែ ចំនួនអ្នកប្រឡងបាក់ឌុប មានចំនួនអ្នកធ្លាក់ច្រើនតាមការ រកឃើញរបស់ក្រសួងនោះ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា អនុញ្ញាតផ្តល់ឱកាស ឲ្យមានការប្រឡងលើកទី២ សំរាប់ បេក្ខជនមិនជាប់ នៅថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០១៤ខាងមុខ ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅកាល ពីថ្ងៃទី៤-៥ ខែ សីហា ដោយ មានបេក្ខជនប្រឡង សរុបចំនួន ៩ម៉ឺន ៣ពាន់ ៤៥៦នាក់មាន១៥៤មណ្ឌល បន្ទប់ ប្រឡង៣៦៨៣បន្ទប់ ។

យោងតាមគេហទំព័ររបស់ក្រសួងអប់រំ បានឲ្យដឹងថា សិស្សដែលជាប់និទ្ទេស A មានចំនួន១១នាក់ និងនិទ្ទេស B មានចំនួន២៨០នាក់ នៅទូទាំងប្រទេស ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល