ភ្នំពេញៈ នេះជាលើកទី១ ហើយ ចាប់តាំងពី អ្នកនាង សារាយ សក្ខណា ចាប់ផ្តើមប្រឡូក ក្នុងវិស័យសិល្បៈ រហូតដល់ បញ្ចប់សិល្បៈ នាងមិនធ្លាប់បង្ហើប ពីគម្រោង បើកមុខរបររកស៊ី អ្វីក្រៅពីការងារ សិល្បៈនោះទេ។ ទើបតែក្រោយពីនាង បញ្ចប់អាជីពសិល្បៈ នាង និងគ្រួសារបែរជា ចំណាយទុនខ្ទង់រាប់ម៉ឺនដុល្លារ បើកហាងលក់ស៊ុប មួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ និងបានឲ្យម្ដាយ របស់នាង ជាអ្នកមើលការខុសត្រូវ។

បើទោះបីជាពេលនេះ អតីតតារាសម្តែង ល្បីឈ្មោះ អ្នកនាង សារាយ សក្ខណា កំពុងតែរស់នៅ លើទឹកដី សហរដ្ឋអាមេរិក ជាមួយ ស្វាមី យ៉ាងមានក្តីសុខ សុភមង្គល មិនខ្វល់ខ្វាយរឿង ការងារសិល្បៈ សន្សំលុយមួយកាក់ មួយសេន ហាលថ្ងៃហាលខ្យល់ទៀតក្ដី ក៏នាងនៅតែបង្ហាញចិត្ត បារម្ភចំពោះគ្រួសារ ដែលរស់នៅ ក្នុងប្រទេស រហូតចាយទុនបើកមុខ របររកស៊ី សម្រាប់ក្រុមគ្រួសារ។

ហាងថ្មីរបស់តារាស្រី អ្នកនាង សារាយ សក្ខណា មានឈ្មោះថា ''Sakana family Soup'' មានទីតាំងនៅផ្លូវ ៥៩០ សង្កាត់បឹង កក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានបើកសម្ពោធ ចាប់ផ្តើមលក់ នៅព្រឹកថ្ងៃទី១១ ខែមីនានេះ ។ បើតាមប្រភពពីអ្នក សិល្បៈរួមអាជីព ជាមួយអតីតតារាស្រីល្បី ឈ្មោះរូបនេះ បានបង្ហើប ឲ្យដឹងថា ហាងនេះក្រុមគ្រួសារ សក្ខណា បើកសម្រាប់រក ចំណូល ផ្គត់ផ្គងគ្រួសារ ក្រោយពីនាងឈប់ពីសិល្បៈ និងចាកចេញទៅរស់ នៅឆ្ងាយពីគ្រួសារ ។

សម្រាប់ដើមទុននោះ គេនៅមិនទាន់ដឹងច្បាស់ នៅឡើយទេ ថាហាង ស៊ុបនេះចាយទុនអស់ ប៉ុន្មានឲ្យច្បាស់ គឺគ្រាន់តែមាន ការលេចឮតៗគ្នា ការរៀបចំ បើកហាងនេះ ប្រាកដជាត្រូវបោះទុន មិនតិចជាង៣ម៉ឺនដុល្លារទេ ទម្រាំតែរៀបចំរួចរាល់ និងបើកលក់ជាផ្លូវការបែបនេះ ។

ទោះជាយ៉ាងណា នៅមិនទាន់អាចទាក់ទង ទៅក្រុមគ្រួសារ របស់អតីត តារាសម្តែង និងជាពិធីការិនី អ្នកនាង សារាយ សក្ខណា ដើម្បីសាងសួរពី ការចំណាយ លើការបើកហាង លក់ស៊ុបថ្មីនេះ បានទេ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៤នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល