CamNews

ចាប់មុខ សញ្ញាចែកចាយ គ្រឿងញៀន នៅសង្កាត់កាកាប នាំមកឆែកឆេរ ផ្ទះនៅ សង្កាត់បឹងទំពុន

ភ្នំពេញ៖ កម្លាំង នគរបាល របស់មន្ទីរប្រឆាំង គ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពី រសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៣ បានចាប់ខ្លួន មុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ នៅសង្កាត់ កាកាប ខណ្ឌពោធិ៍ សែនជ័យ ដោយរឹបអូសថ្នាំញៀន ប្រភេទម៉ាទឹកកមួយចំនួន រួចហើយ កម្លាំងសមត្ថកិច្ច ដឹកនាំ ដោយតំណាង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ នៅព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៣ បានចុះ មកឆែកឆេរ ផ្ទះរបស់ជន សង្ស័យ ស្ថិតនៅផ្ទះលេខ 9F ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌ មានជ័យ តែរកមិនឃើញ ថ្នាំញៀននោះឡើយ។

សេចក្តី រាយការណ៍ ពីសមត្ថកិច្ច មូលដ្ឋាន ដែលចូលរួម នៅក្នុងប្រតិបត្តិការ ចុះឆែកឆេរ ខាងលើ នេះបានឲ្យដឹងថា ជនសង្ស័យដែលត្រូវ ចាប់ខ្លួន មានឈ្មោះ ធៀម ធីតា ហៅកែវ សូរិយា ។ សមត្ថ កិច្ច បានបន្តទៀតថា ក្រោយពីការចុះឆែកឆេររួច រកមិនឃើញអ្វីនោះ កម្លាំង សមត្ថកិច្ច បានដកថយ ហើយនាំជនសង្ស័យរូបនេះ ទៅសួរនាំបន្តទៀត ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការ ផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ៖ ដើមអំពិល