ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៣ ក្នុងនោះមានទូរទស្សន៍ CTN ក្រុមហ៊ុន Media Corp និងផលិតកម្មខ្មែរមេគង្គ (KMF) បាននឹងកំពុងផលិត ខ្សែភាពយន្តខ្នាតធំ ប្រចាំឆ្នាំ២០១៤ មានចំណងជើងថា “ដំរីមរកត” ជាប្រភេទរឿង ពោរពេញទៅដោយ ឈុតឆាកប្លែកអស្ចារ្យ ជាពិសេសមនោសញ្ចេតនា ស្នេហាឆ្លងប្រទេស។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានីយទូរទស្សន៍ CTN ដែលផ្តល់ជូនអ្នកសារព័ត៌មាន នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៤ បានឲ្យដឹងថា ខ្សែភាពយន្តនេះ និយាយអំពីរឿងរ៉ាវស្នេហា និងមហិច្ឆតា ដែលមានតារាសម្តែង មកពីប្រទេសសិង្ហបុរី និងកម្ពុជា ជាច្រើនរូបចូលរួមសម្ដែង ជាមួយគ្នា។ រឿង “ដំរីមរកត” បាននឹងកំពុងថត នៅខេត្តសៀមរាប រាជធានីភ្នំពេញ និងនៅប្រទេសសិង្ហបុរី និងខេត្តកំពង់ធំ។

ថ្លែងក្នុងសន្និសីទកាសែត នៅក្នុងបរិវេណស្ថានីយ ទូរទស្សន៍ CTN លោក Bernard Anthory អគ្គនាយកក្រុមហ៊ុន CBS បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ កម្ពុជាតែងតែ នាំមកនូវកម្មវិធីកម្សាន្តថ្មីៗប្លែកៗ និងដ៏សម្បូរបែប មកជូនទូរទស្សនិកជន របស់ខ្លួន ហើយថា ទូរទស្សន៍ស៊ីធីអិន បានសហការជាមួយផលិតកម្ម ខ្មែរមេគង្គ KMF និង Media Corp ដែលជាការសហការផលិត ដោយផលិតកម្មរបស់កម្ពុជា និងសិង្ហបុរី មិនធ្លាប់មានពីមុនមក នៅក្នុងប្រវត្តិសាស្ត្រ ទូរទស្សន៍កម្ពុជា។

លោក បានបន្តថា “គោលគំនិត នៅពីក្រោយខ្សែភាពយន្ត រឿង "ដំរីមរកត" នេះ គឺដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយដៃគូផលិតកម្មល្បីឈ្មោះមកពីតំបន់ ដើម្បីនាំមកនូវជូនទូរទស្សនិកជន នូវខ្សែភាពយន្តថ្មី ហើយប្លែកដែលពួកគាត់ មិនដែលធ្លាប់ទស្សនា ពីមុនមក”។

ខ្សែភាពយន្តខ្នាតធំ ប្លែក និងអស្ចារ្យនេះ បាននឹងកំពុងសកម្មភាពថត ហើយមានចំនួនប្រាំភាគ សម្រាប់ជូនអតិថិជនទស្សនា ហើយនឹងត្រូវចាក់បញ្ចាំង នៅលើកញ្ចក់ ទូរទស្សន៍ CTN នៅត្រីមាសទី៣ ឆ្នាំ២០១៤ខាងមុខនេះ ។ ខ្លឹមសារនៃសាច់រឿងនេះ នឹងធ្វើឲ្យទស្សនិកជន ជក់ចិត្តដិតអារម្មណ៍ខ្លាំង ពីព្រោះថា តួឯកសុទ្ធតែល្បីល្បាញ នៅប្រទេសកម្ពុជា និង សិង្ហបូរី នាពេលបច្ចុប្បន្ននេះ។

តួឯកស្រីវ័យក្មេង កំពុងតែល្បីល្បាញ នៅប្រទេសកម្ពុជា គឺកញ្ញា ឌុច លីដា ត្រូវបានគេដឹងថា នាងសម្ដែងជាតួឈ្មោះ នាង "ម៉ាលី" ក្នុងខ្សែភាពយន្តនេះ ហើយបានបញ្ជាក់ ពីអារម្មណ៍ថា នាងពិតជាសប្បាយរីករាយខ្លាំង ពេលបានសម្ដែងជាមួយតួឯកប្រុស លោក Elvin Ng ដែលកំពុងតែល្បីឈ្មោះ ក្នុងប្រទេសសិង្ហបុរី ។ នាងបន្តថា "ខ្ញុំធ្លាប់តែឃើញលោក Elvin Ng តាមរយៈកញ្ជក់ទូរទស្សន៍ ប៉ុន្តែពេលនេះ មិនត្រឹមតែបានឃើញមុខផ្ទាល់ប៉ុណ្ណោះទេ គឺខ្ញុំបានសម្ដែងជាមួយគាត់ទៀត ខ្ញុំពិតជារំភើបខ្លាំងមែនទែន ។ ខ្ញុំនឹងខិតខំសម្ដែង ឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យភាពយន្តនេះ ស្របទៅតាមស្ដង់ដារ ខ្នាតអន្តរជាតិ និងមិនឲ្យមហាជន ជាអ្នកទស្សនា ខកបំណងឡើយ.."។

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល