(ភ្នំពេញ)៖ បើគិតរហូមកដល់ពេលនេះ រយៈពេល១ឆ្នាំហើយ ដែលតារាសម្តែងកូនកាត់ឥណ្ឌា អ្នកនាង តាំង គីមចាំង ហៅ ប៊ីរីយ៉ា បានសម្រេចចិត្តបញ្ចប់ភាពនៅលីវ រៀបការសាងគ្រួសារ ជាមួយស្វាមីជាអ្នកជំនួញ។ ក្រោយពីនាងរៀបការរួច គេសង្កេតឃើញថា តារាស្រីរូបនេះ ហាក់មានភាពឃ្លាតឆ្ងាយពីសិល្បៈ មួយរយៈពេលធំ ដោយសារតែនាង ត្រូវសម្ងំពពោះ និងថែទាំខ្លួន ក្រោយសម្រាលបានកូនស្រីមួយ ដែលមានអាយុប្រមាណជិត៤ខែ។

សម្រាប់ព័ត៌មានដែលថា នាង ប៊ីរីយ៉ា សម្រាលបានកូនស្រីមួយនោះ ហាក់ដូចជារឿងដែលអាថ៌កំបាំង បិទបាំងខ្លាំងណាស់ ពោលនាងនិងស្វាមី មិនដែលបានបង្ហាញពីតម្រុយ ដែលពួកគេមានកូនទាល់តែសោះ ចាប់តាំងពី ពួកគេរៀបការមួយជារឿយៗ ពួកគេតែងបង្ហាញភាពសិ្នទ្ធស្នាល ផ្អែមល្ហែមជាមួយគ្នា តែពីរនាក់មិនដែលដាច់។ ដោយឡែករឿងមានកូនចៅនេះ គូស្វាមីភរិយាមួយគូនេះ មិនបានទម្លាយប្រាប់ ដល់សាធារណជន និងអ្នកគាំទ្រឲ្យដឹងឡើយ ដោយធ្វើឲ្យទស្សនិកជនគិតថា ការដែលនាងលាក់បាំងទំនង មកពីនាងខ្លាចធ្លាក់កូដ នៅពេលមានកូន។

ទាក់ទងទៅនឹងចម្ងល់ទាំងអស់នេះដែរ ត្រូវបានតារាសម្តែង និងជាតារាបង្ហាញម៉ូដ រាងខ្ពស់ស្រឡះ អ្នកនាង ប៊ីរីយ៉ា នៅពេលថ្មីៗនេះ បានចេញមុខទម្លាយប្រាប់ ជាសាធារណៈថា ខ្លួននាងពេលនេះបានក្លាយ ជាម្តាយរបស់គេហើយ ដោយនាងទើបតែ ទទួលបានចំណងដៃកូនស្រីម្នាក់ ដែលពេលនេះមានអាយុជិត៤ខែ កូនស្រីរបស់នាងមានឈ្មោះថា ឡា ប៊ីណា និងមានសុខភាពរឹងមាំល្អ។

តួឯកស្រីក្នុងរឿង «ឋានសួគ៌ស្នេហ៍» រូបនេះ បានប្រាប់ពីទំហំចិត្តរបស់ខ្លួន ពេលក្លាយជាម្តាយរបស់គេថា «នៅ ពេលដែលក្លាយខ្លួន ជាម្តាយរបស់គេ ទើបដឹងថា ទំហំចិត្តខ្ញុំពេលនេះ ស្រលាញ់កូនខ្លាំង ហើយរឿងដែលខ្ញុំខ្លាចបំផុត គឺខ្លាចកូនឈឺ ខ្ញុំតែងតែចំណាយពេលថែរក្សាគាត់ បានយ៉ាងដិតដល់»។

បើទោះជាពេលនេះ តារាស្រីរូបនេះមានកូនស្រីមួយ ជាចំណងអាពាហ៍ពិពាហ៍ ហើយក៏ដោយតែនាងបានអះអាងថា នាងមិនទាន់ចង់គិតរឿងយកកូនបន្តទេ ដោយនាងបានប្រាប់បន្ថែមទៀតថា រហូតមកដល់ពេលនេះ នាងនៅមិនទាន់គិតថា យកកូនទី២ ក្នុងពេលឆាប់ៗខាងមុខនេះទេ ព្រោះថានាងចង់ទុកពេល មើលថែទាំកូនទី១ឲ្យល្អ និងទុកពេលសម្រាប់ការងារសិល្បៈ ឲ្យបានច្រើនរឹងមាំជាមុនសិន ទើបចាប់ផ្តើមគិតរឿងយកកូនបន្ត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី