ភ្នំពេញៈ តារាសម្តែង និងជាតារាម៉ូដែល រូបស្រស់ទម្រង់មុខកូនកាត់បីសាសន៍ កញ្ញា ប៊ីរីយ៉ា ដែល
កន្លងមកធ្លាប់បានប្រកាសថា ខ្លួនមិនទាន់ចង់គិតពីរឿងគូស្រករ ដោយចង់ស្រវ៉ាយក ភាពល្បាញ
ល្បីនៅក្នុងរង្វង់សិល្បៈសិននោះ ស្រាប់តែពេលនេះលេចឮព័ត៌មាន ពីប្រភពអ្នក នៅជិតខ្លួននាង
បង្ហើបប្រាប់ឲ្យដឹងថា ពេលនេះម្តាយរបស់នាង បានប្រកាសរើសកូនប្រសារ ដោយមានលក្ខខណ្ឌ
ជាច្រើនឲ្យអនាគតកូនប្រសារ ពិសោធន៍ស្នេហាស្មោះជាមួយកូនស្រី។

តារាស្រីស្រស់វ័យក្មេងដែលកំពុងតែមានប្រជាប្រិយភាពទាក់ទាញនិងការចាប់អារម្មណ៍ពីបណ្តា
ក្រុមហ៊ុនជាច្រើន ជ្រើសរើសនាង ឲ្យធ្វើជាតារាម៉ូដែលថតស្ពតពាណិជ្ជកម្ម កញ្ញា ប៊ីរីយ៉ា ដែល
កន្លងមកធ្លាប់បាននិយាយពេញៗមាត់ថា មិនទាន់ចង់គិតពីរឿង គូស្រករកសាង គ្រួសារអ្វីទេ។
ប៉ុន្តែពេលនេះបានធ្វើឲ្យកន្លង់ជាច្រើន ដែលធ្លាប់តែហិចហើរ ជុំវិញលម្អងផ្កាស្រស់មួយទង នេះ
លាន់មាត់និយាយស្ទើរគ្រប់គ្នាថា មិនមែនជារឿងងាយទេ ដែលអាចក្លាយខ្លួនជាស្វាមី ស្របច្បាប់
របស់នាងនោះ ដោយសារតែម្តាយរបស់នាង មានការហួងហែងកូនស្រី និងមានលក្ខខណ្ឌជាច្រើន
ដើម្បីធ្វើការពិសោធន៍ បេះដូងបុរសដែលស្រលាញ់កូនគាត់ថា មានភាពអំណត់ និងអាចពុះពារឧប
សគ្គ បានដល់កម្រិតណា ទើបអាចក្លាយជាកូនប្រសាររបស់គាត់បាន។

ចំពោះព្យុះព័ត៌មាន ដែលបានបោកបក់មកប៉ះខ្លួន តារាស្រីរាងខ្ពស់ស្រឡះច្រមុះស្រួច កូនកាត់ឥណ្ឌា
កញ្ញា ប៊ីរីយ៉ា បានប្រាប់ LookingTODAY ដោយទទួលស្គាល់ថា ពេលនេះម្តាយរបស់នាងពិតជាហួង
ហែង តាមការពារនាង ដើម្បីកុំឲ្យជួបបុរសចិត្ត ស្រវ៉ាប្រាកដមែន ហើយមិនមែនជារឿងងាយទេ ដែល
នាងទៅសាងទំនាក់ទំនងជាមួយ បុរសណាម្នាក់នោះ ពោលបើបុរសណាម្នាក់ស្រលាញ់នាង ត្រូវឆ្លង
កាត់ការមើលចិត្តថ្លើម ម្តាយនាងជាមុនសិន ។តាមរយៈអ្វី ដែលនាងនិយាយនេះ គឺគ្រាន់តែជាសាច់
រឿង ក្នុងរឿង “ម៉ែក្មេករើសកូនប្រសារ” តែប៉ុណ្ណោះ មិនមែនជារឿង ក្នុងជីវិតពិតរបស់នាងទេ។

ប៊ីរីយ៉ា បានប្រាប់លាយឡំជាមួយសំណើតតិចៗថា "ពេលនេះខ្ញុំទទួលថតរឿងថ្មីមួយ ឲ្យខាងស្ថានីយ
ទូរទស្សន៍បាយ័ន ដែលខ្ញុំគ្រងតំណែងជាតួឯកស្រីជាលើកទី២ក្នុងរឿង និងចាក់បញ្ចាំងក្នុងពេលឆាប់ៗ
នេះ ។ ខ្ញុំគិតថាប្រហែលជាទស្សនិកជន មានការយល់ច្រឡំ លើរឿងនេះហើយ តែបើនិយាយពីជីវិត
ពិត ខ្ញុំមិនទាន់ដឹងទេថាយ៉ាងណានោះ"។

ទោះបីជាយ៉ាងណា តារាស្រីរូបនេះ ក៏បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងកំពុងតែមមាញឹក ជាមួយការងារ
ច្រើនមិន ទាន់មានពេលគិតគូ ពីរឿងរៀបការជាមួយម្ចាស់ស្នេហ៍ ដែលជាអ្នកសិល្បៈដូចគ្នានោះទេ
ព្រោះចង់ទុកពេលមើល ចិត្តគ្នា២ទៅ៣ឆ្នាំទៀត បានគិតពីរឿងរៀបការ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល