ដូចដែលប្រិយមិត្តបានឃើញនៅក្នុងរូបភាពខាងក្រោមនេះ Galaxy F មានគែមអេក្រង់ដ៏ស្តើង (ផ្ទៃអេក្រង់ លាតសន្ធឹងជិតដល់ទាំងគែមខាងឆ្វេង និងខាងស្តាំនៃស្មាតហ្វូន) គឺស្តើងជាងច្រើន បើប្រៀបជាមួយនឹង Galaxy S5 ដែលបានដាក់នៅក្បែរផ្នែកខាងស្តាំ។ ក្នុងនោះ ខ្នាតទទឹងនៃស្មាតហ្វូនទាំងពីរ មានប្រវែង ប្រហាក់ប្រហែលគ្នា ដូច្នេះលទ្ធភាពច្រើន Galaxy F នឹងប្រើអេក្រង់ធំជាង S5 បច្ចុប្បន្ននេះបន្តិច។

ព័ត៌មានចចាមអារាមមួយចំនួន ក៏បានធ្លាប់និយាយថា Galaxy F នឹងបំពាក់អេក្រង់ទំហំ 5,3 inch កំរិត រីសូលុយហ្សិន 1440 x 2560។ ចំណែក S5 មានទំហំតែ 5,1 inch កំរិតរីសូលុយហ្សិន 1080 x 1920 តែ ប៉ុណ្ណោះ។

Galaxy F ក៏ត្រូវបានឲ្យដឹងថា នឹងប្រើប្រាស់សំបកធ្វើអំពីលោហធាតុ, chip Snapdragon 805, RAM 3GB, កាមេរ៉ាក្រោយ 16MP ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាការពាររំញ័រ។ ក្នុងនោះ Galaxy F ក៏មានសមត្ថ ភាព អាចការពារនូវការហុយចូលនៃធូលី និងជ្រាបចូលនៃទឹកបាន ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ PhoneArena, tinhte