(ភ្នំពេញ)៖ ក្នុងសវនាការនៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦នេះ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ហើយច្រានចោលបណ្តឹងលោក មាជ សុវណ្ណារ៉ា ដែលប្តឹងជំទាស់នឹងសាលាដំបូងរាជធានីភ្នំពេញ រឿងមិនអនុញ្ញាតឱ្យ លោកចេញទៅក្រៅប្រទេស បន្ទាប់ពីមានការដោះលែង។

លោក មាជ សុវណ្ណរ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិ១០នាក់ ដែលជាប់អំពើហិង្សា នៅម្ដុំស្ពាននាគជិតទីលានប្រជាធិបតេយ្យ កាលពីខែកក្កដា ឆ្នាំ២០១៤នោះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឱ្យនៅក្រៅឃុំ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យម្តងរួចទៅហើយ កាលពីខែមេសា ឆ្នាំ២០១៥ ។ ក្នុងការសម្រេចនេះ តុលាការតម្រូវឱ្យជនជាប់ចោទ អនុវត្តតាមលក្ខខណ្ឌមួយចំនួន ដោយមិនអនុញ្ញាតឱ្យចេញទៅ ក្រៅប្រទេសនោះទេ។ ហើយក្នុងចំណោមសកម្មជនទាំងនោះ មានតែលោក មាជ សុវណ្ណារ៉ា ម្នាក់ប៉ុណ្ណោះដែលប្តឹងជំទាស់ នៅនឹងសេចក្តីសម្រេច ដែលមិនអនុញ្ញាតឱ្យទៅក្រៅប្រទេសនេះ។

លោក ជួង ជូងី មេធាវីការពារក្តីឱ្យលោក មាជ សុវណ្ណារ៉ា បានប្រាប់ Fresh News ឱ្យដឹងថា «ព្រឹកមិញ គឺបានជជែកគ្នា ពាក់ព័ន្ធទៅនឹងអ្នកទាំង១១នាក់ហ្នឹងដែរ ប៉ុន្តែក្រោយពីការតស៊ូយ៉ាងស្វិតស្វាញ រវាងមេធាវីការពារសិទ្ធិ ជនត្រូវចោទទាំង១១រូប ចុងក្រោយក៏មានការឯកភាពគ្នា ក្នុងការយកបណ្តឹងជំទាស់នឹងសាលក្រម ដែលហាមឃាត់មិនឱ្យ អ្នកទាំង១១នាក់ហ្នឹង ចាកចេញទៅក្រៅប្រទេសយកមកជំនុំជំរះ ហើយក្នុងចំណោម១១នាក់នោះ មានតែលោក មាជ សុវណ្ណារ៉ា ម្នាក់ប៉ុណ្ណោះ ដែលបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រម»។

សូមជំរាបថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ១០ នាក់ផ្សេងទៀត ត្រូវបានសាលារាជធានីភ្នំពេញ សម្រេចឃុំខ្លួនឡើងវិញ នៅពន្ធនាគារព្រៃស កាលពីខែកក្កដា ឆ្នាំ២០១៥ បន្ទាប់ពីអនុញ្ញាតឱ្យនៅក្រៅឃុំ បានចំនួន៣ខែ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី