ថៃ ៖ មានព័ត៌មានមួយបានបែកធ្លាយថា ទំនាក់ទំនងស្នេហារបស់ លោក Nadech Kugimiya និងនាង Yaya Urassaya មិនល្អដូចពីមុននោះ ហើយម្សិលមិញនេះ តួប្រុសក្នុងរឿង "ស្នេហ៍គ្រងធរណី" រូបនេះបានផ្តល់កិច្ចសម្ភាស៍ជាមួយនិងអ្នកកាសែតអំពីស្នេហារបស់ខ្លួននិងមិត្តស្រីនៅក្នុងព្រឹត្តិការណ៍មួយ ។

"ដូចដែលខ្ញុំបានប្រាប់ចឹង ខ្ញុំបានពាក់អាវបាល់ទាត់ជាមួយនិងលេខ ១៨ ។ លោក Nadech Kugimiya និយាយ ។ មានមនុស្សជាច្រើនបានសួរខ្ញុំថា តើលេខប៉ុន្មានដែលខ្ញុំពាក់កាលពីពាក់កណ្តាលឆ្នាំ ២០១៧ ។ ការពិតទៅខ្ញុំបានពាក់លេខ ១៧ កាលពីឆ្នាំមុន ព្រោះនោះគឺជាថ្ងៃកំណើតរបស់ខ្ញុំ ។ ឆ្នាំនេះ ក្នុងខែមីនា គឺជាថ្ងៃកំណើតរបស់នាង (Yaya Urassaya) ដូច្នេះហើយទើបខ្ញុំពាក់អាវលេខ ១៨ ។ ខ្ញុំក៏បានប្រាប់នាងដែរថា ខ្ញុំនឹងពាក់អាវ ជាមួយនិងលេខនេះ" ។

លោក Nadech Kugimiya ក៏បន្តឆ្លងឆ្លើយជាមួយនិងអ្នកកាសែតទៀតថា ៖

អ្នកកាសែត ៖ តើលោកមានបញ្ហាជាមួយ Yaya?

លោក Nadech ៖ អត់ទេ!! វាប្រៀបដូចជានៅក្នុងរឿងចឹង មានពេលខ្លះ តួប្រុសនិងតួស្រី មិនបានយល់ពីគ្នាទៅវិញទៅមកនោះទេ។

អ្នកកាសែត ៖ ចឹង ចង់មានន័យថា លោកពិតជាមានបញ្ហជាមួយនាងពិតមែន?

លោក Nadech ៖ អត់ទេ!! ខ្ញុំមិនអាចនិយាយបានថា ខ្ញុំនិងនាងមានបញ្ហាជាមួយគ្នាទេ ព្រោះជារឿងធម្មតានៅពេលដែលមនុស្សម្នាក់ៗជួបរឿងបែបនេះ ។

អ្នកកាសែត ៖ ចឹងមានន័យថា គូស្នេហ៍កំពុងតែង៉ក់ងរនឹងគ្នា?

លោក Nadech ៖ (សេីច) ពួកយើងនិយាយគ្នា ហើយយល់ពីគ្នាធម្មតាទេ ។

អ្នកកាសែត ៖ លោកបានបែកគ្នា?

លោក Nadech ៖ ទេ!! ទំនាក់ទំនងយើងគឺនៅដូចដើម ។

អ្នកកាសែត ៖ Yaya ឧស្សាហ៍ខឹងនឹងលោកទេ?

លោក Nadech ៖ អត់ទេ!! នាងមិនមែនជាមនុស្សបែបនោះទេ ។

អ្នកកាសែត ៖ មើលទៅ អ្នកទាំងពីរដូចជាចែកផ្លូវគ្នា?

លោក Nadech ៖ នោះដោយសារតែការងារ ម្យ៉ាងទៀត ពួកយើងមិនបានសម្តែងរឿងជាមួយគ្នាទេ មួយរយៈពេលនេះ ។

អ្នកកាសែត ៖ មានព័ត៌មានថា Yaya បាននិយាយជាមួយបុរសថ្មី?

លោក Nadech ៖ នាងគឺមនុស្សរួសរាយ នាងនិយាយជាមួយមនុស្សគ្រប់គ្នា ដែលធ្វើល្អជាមួយនាង ។

អ្នកកាសែត ៖ មួយវិញទៀត បែកធ្លាយព័ត៌មានថា លោក Nadech កំពុងតែទាក់ទងជាមួយនិងនារីថ្មី ផ្សេងពី Yaya?

លោក Nadech ៖ អូព្រះអើយ!! (សើច) គ្មានទេ ។

អ្នកកាសែត ៖ ហើយឥលូវនឹង លោក Nadech និង Yaya ប្រើពាក្យថា គូស្នេហ៍ហើយឬនៅ?

លោក Nadech ៖ អត់ទេ!! ពួកយើងរីករាយដែលនៅជាបែបនេះ។ ខ្ញុំគឺជាមនុស្សម្នាក់ដែលមិនចូលចិត្តបង្ហោះសកម្មភាពនៅលើបណ្តាញសង្គម ដើម្បីបង្ហាញប្រាប់គ្រប់គ្នានូវកន្លែងដែលខ្ញុំទៅជាមួយនិង Yaya ទេ។ ខ្ញុំមិនចាំបាច់ដែលត្រូវបង្ហាញទៅអ្នករាល់គ្នាឡើយ។ ពួកគេបានដើរកំសាន្តជាមួយគ្នា ប៉ុន្តែខ្ញុំគ្រាន់តែចង់រក្សាអនុស្សាវរីយ៍ទាំងអស់នោះ ជាការចងចាំដ៏ល្អរបស់ពួកយើង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews