CamNews

ខុសពីការរំពឹងទុក! Ban Ki Moon ប្រកាសថា នឹងមិនឈរឈ្មោះបោះឆ្នោត យកតំណែងប្រធានាធីបតី​កូរ៉េខាងត្បូង​នោះទេ

(សេអ៊ូល)៖ អតីតអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក បាន គីមូន នៅថ្ងៃពុធនេះបានប្រកាស​ជា​ផ្លូវការថា លោកនឹងមិនឈរឈ្មោះជាបេក្ខជន​ប្រកួតប្រជែងយកតំណែងប្រធានាធិបតីកូរ៉េខាងត្បូង ដែលគ្រោងធ្វើឡើងនៅក្នុងឆ្នាំ២០១៧​នេះឡើយ ដែលវាផ្ទុយស្រឡះពីការរំពឹងទុករបស់សាធារណជន​កន្លងមក។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០១៧។

លោក បាន គីមូន បានប្រាប់អ្នកសារព័ត៌មាននានានៅទីក្រុងសេអ៊ូលថា លោកនឹងបោះបង់ចោលឆន្ទៈ ក្នុងដឹកនាំការផ្លាស់ប្តូរនយោបាយក្នុងប្រទេស និងការបង្រួមបង្រួមជាតិ ព្រមទាំងបោះបង់ចោលនូវ​មហិច្ឆតាក្នុងការក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងនៅអាណត្តិក្រោយ ដែលនេះជាការឆ្លើយតបទៅនឹងការ​ទម្លាក់តំណែងប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី ផាក គឺនហេ រួចទទួលការស៊ើបអង្កេត។ បន្ថែមពីនេះ លោកក៏ធ្លាប់បានស្នើឲ្យសភាកូរ៉េខាងត្បូងធ្វើវិសោធនកម្មច្បាប់ ស្តីពីអំណាចប្រធានាធិបតីឡើងវិញផងដែរ។

គួរបញ្ជាក់ថា លោក បាន គីមូន កន្លងមកមិនធ្លាប់ដែលបានប្រកាសជាផ្លូវការចេញពីមាត់លោកឡើយថា លោកនឹងឈរឈ្មោះ ឬមិនឈរឈ្មោះក្នុងការប្រកួត​ប្រជែងយកតំណែងប្រធានាធិបតីកូរ៉េខាងត្បូងនោះ ប៉ុន្តែទោះបីជាបែបនេះក្តី អ្នកស្រង់មតិនានាធ្លាប់បានបង្ហាញរបាយការណ៍នៃការស្ទង់មតិជាច្រើនដងថា លោក បាន គីមូន ទទួលបានប្រជាប្រិយភាពខ្លាំងនាំមុខបេក្ខជននានានៅកូរ៉េខាងត្បូង ហើយលោកអាចនឹងក្លាយ​ជា​ប្រធានាធិបតីនៅអាណត្តិថ្មីឆ្នាំ២០១៧ ប្រសិនបើលោកចូលរួមឈរឈ្មោះនោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី