ឆ្នាំថ្មីនេះក្រុមការងាររបស់ផលិតកម្មសាន់ដេ ទាំងក្នុងនិងក្រៅប្រទេសបានរួមគ្នាផលិតខ្សែភាពយន្តខ្នាតធំជាលើក ដំបូងរបស់ខ្លួន ដែល គ្រោង ដំណើរការនៅក្នុងពាក់កណ្ដាល ខែ កុម្ភៈនេះ។
លោក ឡាយ សុខចំរើន អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម សាន់ដេបានថ្លែងឲ្យ Sabay ដឹងថា ផលិតកម្មសាន់ដេ កំពុងគ្រោងរៀបចំថតរឿងខ្នាតធំ ដែលសាច់រឿងនោះមានការពាក់ព័ន្ធច្រើនសម័យកាល។
បទនិពន្ធនិងការដឹកនាំគឺធ្វើឡើងដោយក្រុមការងារទាំងក្នុងប្រទេស និងក្រៅប្រទេស ពិសេសឧបករណ៍បច្ចេកទេសសុទ្ធតែទំនើបពីប្រទេសសិង្ហបុរី។
�ការចំណាយដើមទុនខ្ពស់ និងមានក្រុមការងារចម្រុះ មានគំនិតច្រើន�ខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ។ ការផលិតនេះជាលើកដំបូងរបស់យើង..យើងនឹងធ្វើយ៉ាងណាឲ្យមានស្នាដៃ និងគុណភាពខ្ពស់�។
អ្នកគ្រប់គ្រងរូបនេះបញ្ជាក់ទៀតថាតួនៅក្នុងសាច់រឿងមួយនោះ គឺមានតារា និងក្រុមការងារទាំងអស់ ក្នុងផលិតកម្ម ចូលរួមសម្ដែង។ ��ក្នុងនោះតួឯកប្រុសគឺ សេរីមន្ត និងតួឯកស្រី គឺកញ្ញា សុខពិសី�។
ចំពោះចំណងជើង អត្ថន័យនៃសាច់រឿង និងខ្ទង់ចំណាយនៅរក្សាជាអាថ៌កំបាំងនៅឡើយ៕
http://news.sabay.com.kh/articles/59921