CamNews

Concept iPhone 6 មានអេក្រង់កោង ទំហំ ៥ អ៊ីន (មានវីដេអូ)

នេះគឺជាគំរូរចនាម៉ូតរបស់ Lewi Hussey ដែលទើបតែបានបង្ហោះនៅលើគេហទំព័រ behance.net, ដែលបានយកគំនិតច្នៃប្រឌិតពីស្មាតហ្វូន LG G Flex អេក្រង់កោង។

ជាក់ស្តែងនៅក្នុងការរចនាម៉ូតរបស់ Lewi Hussey, iPhone 6 នឹងមានអេក្រង់ទំហំ ៥ អ៊ីន មានស៊ុម ដាក់អេក្រង់ដ៏ស្តើង និងប្រើប្រាស់បច្ចេក OLED Retina។ បច្ចេកវិទ្យានេះ នឹងជួយឲ្យអេក្រង់របស់  iPhone 6 អាចកោងបាន។

ក្រៅពីការរចនាម៉ូត អេក្រង់កោង ស្មាតហ្វូន iPhone 6 ហាក់ដូចជានៅរក្សារូបរាងដើមទាំងស្រុង ដូចនឹង iPhone 5S ដែលក្នុងនោះរួមមាន ប៊ូតុង Home និង Sensor ស្គែនក្រយៅដៃ។

<object width="500" height="400" data="http://www.youtube.com/v/yE8jFSIk_SE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/yE8jFSIk_SE&rel=1" /></object>

បើទោះបីជានេះគឺជាការរចនាម៉ូត មិនមែនជាផ្លូវការ ប៉ុន្តែ Apple អាចធ្វើការកុម្មង់ជួល LG ផលិត ដល់ខ្លួន នូវអេក្រង់ iPhone រាងកោងបានភ្លាម បើសិនជាខ្លួនចង់។ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េនេះ ក៏ធ្លាប់ធ្វើការផលិតអេក្រង់ OLED និងធ្លាប់ផ្គត់ផ្គង់អេក្រង់ iPad ដល់ Apple ផងដែរ។

ក្រៅពីគំរូរចនាម៉ូតខាងលើ Lewi Hussey ក៏បានបន្ថែមនូវវីដេអូមួយ ដែលរៀបរាប់បង្ហាញពី វើហ្សិន iPhone 6 អេក្រង់កោង ពណ៌ស មួយទៀតដែរ៕

<object width="500" height="400" data="http://www.youtube.com/v/fOL_uNMUJXI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/fOL_uNMUJXI&rel=1" /></object>

ប្រែសម្រួល៖ សិលា
ប្រភព៖ zing