ការផ្លាស់ប្តូរអាកាសធាតុត្រជាក់អាចធ្វើឱ្យស្បែករបស់អ្នកស្ងួតរមាស់ និង គ្មានសំណើម នៅរដូវរងា ឬ ក្នុងខែត្រជាក់បានយ៉ាងងាយស្រួល បើអ្នកមិនចេះថែរក្សាស្បែកឱ្យបានល្អនោះទេ នឹងធ្វើឱ្យស្បែក អ្នកឆាប់ខូចជាមិនខាន។ មានវិធីជាច្រើនដើម្បីការពារស្បែករបស់អ្នកឱ្យមានសំណើមទន់ភ្លឺរលោង និង គ្មានរមាស់។

យោងតាមលោកវេជ្ជបណ្ឌិត Robyn Gmyrek ជាអ្នកជំនាញឯកទេសខាងជំងឺសើស្បែកនៅសាកល វិទ្យាល័យវេជ្ជសាស្ត្រ New York-Presbyterian បានឱ្យដឹងថា មានវិធីជាច្រើនដើម្បីការពារស្បែករ បស់ អ្នកបានដំណាក់កាល ដើម្បីកុំឱ្យស្បែកខូច និង ការពារស្បែករមាស់។

លោកបានបន្តទៀតថា សូមប្រើលាបឡេលាប នៅលើស្បែកជារៀងរាល់ថ្ងៃ ដើម្បីឱ្យមានសំណើច ដោយលាបវា ផ្ទាល់ទៅលើស្បែកឱ្យសើមតិចៗ ក្រោយពីងូតទឹករួច។ ចំពោះស្បែករមាស់ សូមជ្រើស រើសប្រភេទណាឡេដែលគ្មានក្លិនក្រអូប។

សូមសម្អាតស្បែករបស់អ្នក ប៉ុន្តែសូមកុំធ្វើវាច្រើនពេក។ ហ្គីមរេកបានពន្យល់ថា ការលាងសម្អាតវាច្រើនពេកបន្ថយភាពសើមនៃស្បែកពីធម្មជាតិបាន។ ការលាងមុខ ដៃ ជើង និងកន្លែងបត់នៃដៃ ឬជើងម្តងក្នុងមួយថ្ងៃ គឺគ្រប់គ្រាន់ហើយ។ អ្នកអាចលាងសម្អាតខ្លួន, ដៃ និងជើងជារៀងរាល់ថ្ងៃ ប៉ុន្តែអ្នកមិនត្រូវប្រើសាប៊ូ ឬ ទឹកលាងសម្អាត នៅកន្លែងទាំងនេះ ជារៀងរាល់ថ្ងៃនោះទេ។ កាត់បន្ថយការប្រើប្រាស់ទឹកក្តៅ និងសាប៊ូ។

ប្រសិនបើអ្នកមានការរមាស់ សូមប្រើទឹកក្តៅឧណ្ណៗក្នុងរយៈពេលខ្លីដើម្បីលាងសម្អាតដែលនេះមិន ធ្វើអោយរលាកស្បែកនោះទេ។ មួយវិញទៀតបន្ទប់ក្តៅហើយសើមអាចជួយការ ពារ ខ្យល់នៅក្នុងបន្ទប់អោយក្លាយទៅជាស្ងួត នៅពេលដែលអ្នកស្ថិតនៅក្រៅផ្ទះ ការពារស្បែករបស់អ្នកពីខ្យល់ ភាពត្រជាក់ខ្លាំង និងកម្តៅព្រះអាទិត្យ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ examiner