CamNews

អគ្គិភ័យនៅ ខាងក្រោយ សាលាសង្កាត់ ភ្នំពេញថ្មី ឆេះបំផ្លាញ ផ្ទះមួយខ្នង ម៉ូតូពីរ គ្រឿង និងទ្រព្យសម្បត្ដិ

ភ្នំពេញ ៖ ផ្ទះថ្មក្រោមឈើ លើមួយខ្នង ទំហំ៨គុណ៩ម៉ែត្រ ម៉ូតូពីរគ្រឿង និងទ្រព្យ សម្បត្ដិមួយ ចំនួនទៀត ត្រូវបាន អគ្គិភ័យឆេះ បំផ្លាញទាំងស្រុង កាលពីវេលា ម៉ោងប្រមាណ ៩និង៤០នាទីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅក្រុមទី៥ ភូមិរោងចក្រ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ពោលនៅខាង ក្រោយសាលា សង្កាត់ភ្នំពេញថ្មីតែម្ដង ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុនោះ បាននិយាយថា ដំបូង ឡើយគេបានឃើញផ្សែងហុយចេញពីផ្ទះកើត ហេតុ ស្ថិតនៅក្នុងតំបន់ មិនរៀបរយបង្កឱ្យ មានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរដល់ ប្រជាពលរដ្ឋព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចចុះទៅជួយបាញ់ពន្លត់ភ្លាមៗពីព្រោះថា តំបន់នោះ បើពុំមានការអន្ដរាគមន៍ទាន់ ពេលវេលាទេ អគ្គិភ័យនិងបន្ដឆេះរីករាល ដាលកាន់តែខ្លាំងឡើងពីផ្ទះមួយទៅផ្ទះមួយទៀត ពីព្រោះវាស្ថិតនៅជាប់ៗគ្នា ហើយការ អន្ដរាគមន៍ទៀតសោត រថយន្ដពន្លត់អគ្គិ ភ័យ មិនចូលទៅដល់កន្លែង កើតហេតុបាន នោះទេ ព្រោះតែផ្លូវតូចៗ ដូច្នេះមានតែបង្ខំ ទុករថយន្ដនៅខាងក្រៅ ហើយពង្រាយ ទុយោនិងតទុយោរំលង ផ្ទះប្រជាពលរដ្ឋ ផ្សេងទៀត ដើម្បីបាញ់ពន្លត់ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានបន្ដ ទៀតថា ក្រោយទទួលបានករណីអគ្គិភ័យ ខាងលើនេះភ្លាម រថយន្ដពន្លត់អគ្គិភ័យជាង ១០គ្រឿង បានធ្វើដំណើរចេញ ទៅបាញ់ពន្លត់ ជាបន្ដបន្ទាប់ ក្នុងនោះ គេសង្កេតឃើញរថយន្ដ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៤គ្រឿង រថយន្ដពន្លត់អគ្គិភ័យរបស់ អង្គភាព៧១១ នៃកងពលតូចលេខ៧០ ចំនួន ៤គ្រឿង និងរថយន្ដមួយគ្រឿងទៀតរបស់ ក្រុមហ៊ុន ស្រាបៀរកម្ពុជា ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ការជួយបាញ់ពន្លត់មួយសន្ទុះក្រោយមក អគ្គិ ភ័យបានរលត់ទៅវិញទាំងស្រុង ប៉ុន្ដែផ្ទះមួយ ខ្នងធ្វើអំពីថ្មក្រោមឈើលើ ទំហំ៨គុណ៩ ម៉ែត្រ ត្រូវឆេះខ្ទេចតែម្ដង រួមទាំងឆេះម៉ូតូ អស់ចំនួន២គ្រឿង ទូរទស្សន៍មួយគ្រឿងនិង សម្ភារៈទ្រព្យសម្បត្ដិមួយចំនួនទៀត ។

មន្ដ្រីនគរបាលមូលដ្ឋានបានឱ្យដឹងថា ជា ការសន្និដ្ឋានជាជំហានដំបូង បានឱ្យដឹងថា ករណីអគ្គិភ័យខាងលើនេះ បណ្ដាលមកទុស្សេ ខ្សែភ្លើង ហើយបើពុំមាន ការជួយអន្ដរាគមន៍ បាញ់ពន្លត់របស់ក្រុមជួយសង្គ្រោះទាន់ ពេលវេលានោះទេ អគ្គិភ័យនិងឆេះរីករាល ដាលកាន់តែខ្លាំងឡើងទៅកាន់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ដែលនៅជាប់ៗគ្នានោះ ។

នាយការិយាល័យពន្លត់អគ្គិភ័យរាជធានី ភ្នំពេញ លោកនេត វន្ថា បានអំពាវនាវសារ ជាថ្មីដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងរាជធានីភ្នំ ពេញ ត្រូវមានការប្រុង ប្រយ័ត្នខ្ពស់និងគ្រប់ ពេលវេលា ចំពោះគ្រោះអគ្គិភ័យជាពិសេស នោះនៅពេលចេញពីផ្ទះម្ដងៗ ត្រូវត្រួតពិនិត្យ ប្រព័ន្ធខ្សែភ្លើង ក៏ដូចជាការអុចទៀន អុចធូប ជាដើម ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឱ្យដឹងផងដែរថា សម្រាប់គ្រោះ អគ្គិភ័យមួយនេះ មិនបណ្ដាលឱ្យប្រជាពល រដ្ឋណាម្នាក់រងគ្រោះថ្នាក់ នោះឡើយ ហើយ ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ក៏មិនបានរីក រាលដាលផងដែរ ។

ក្រុមជួយសង្គ្រោះរបស់អង្គភាព៧១១ នៃកងពលតូចលេខ៧០ បាននិយាយថា ដោយសារតែផ្លូវចូលអត់កើត ដូច្នេះត្រូវបង្ខំ ចិត្ដទុករថយន្ដនៅខាងក្រៅ រួចហើយតទុយោ វែង ប្រើកម្លាំងម៉ាស៊ីនខ្លាំង ឆ្លងកាត់ផ្ទះប្រជា ពលរដ្ឋ ទើបអាចជួយបាញ់ពន្លត់បានដោយ ជោគជ័យនោះ ៕

<object width="539" height="463" data="http://www.youtube.com/v/WdWBT6dwzLs&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/WdWBT6dwzLs&rel=1" /></object>

ក្រុមជួយសង្គ្រោះ៧១១ និងកម្លាំងសមត្ថកិច្ចផ្សេងទៀត កំពុងជួយបាញ់ពន្លត់ នៅកន្លែងកើតហេតុ

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល