អន្តរជាតិ ៖ មេដឹកនាំកំពូលរបស់កូរ៉េខាងជើង លោកគីម ជុងអ៊ុន បានផ្តល់អំណាចដល់ប្អូនស្រីរបស់លោក ដោយការដំឡើងតំណែងនាងឱ្យធ្វើជាថ្នាក់នាំស្ថាប័នសម្រេចចិត្តកំពូលរបស់ប្រទេស។

អ្នកស្រី Kim Yo-jong ដែលជាកូនស្រីពៅរបស់អតីតមេដឹកនាំលោក គីមជុង អ៊ីល នឹងជំនួសម្ដាយមីងរបស់នាង ដែលត្រូវចូលជាសមាជិកការិយាល័យនយោបាយរបស់គណបក្សពលករ។ អ្នកស្រី គីម អាយុ ៣០ ឆ្នាំត្រូវបានគេចាត់ទុកថា ជាមន្ត្រីជាន់ខ្ពស់របស់គណបក្សនេះ កាលពីបីឆ្នាំមុន។

ត្រកូល គីម បានគ្រប់គ្រងប្រទេសកូរ៉េខាងជើង ចាប់តាំងពីប្រទេសនេះ ត្រូវបានបង្កើតឡើងបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ នៅឆ្នាំ ១៩៤៨ ។

អ្នកស្រី គីម ដែលតែងតែបង្ហាញខ្លួនរួមគ្នា ជាមួយបងប្រុសរបស់ខ្លួនជាសាធារណៈ ហើយត្រូវបានគេចាត់ទុកថា ជាអ្នកទទួលខុសត្រូវចំពោះការបង្ហាញខ្លួនជាសាធារណៈរបស់មេដឹកនាំរូបនេះ គឺមានឥទ្ធិពលរួចទៅហើយជាអនុប្រធាននាយកដ្ឋានឃោសនាការ។

នាងត្រូវបានសហរដ្ឋអាមេរិកចុះក្នុងបញ្ជីខ្មៅ ពីបទពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស នៅក្នុងប្រទេសកូរ៉េខាងជើង។ ការដំឡើងតំណែងរបស់នាង ត្រូវបានប្រកាសដោយលោក គីម នៅឯកិច្ចប្រជុំគណបក្សមួយ កាលពីថ្ងៃសៅរ៍ ដែលជាផ្នែកមួយនៃការរុះរើតំណែង ដែលពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ជាច្រើនរូប។

លោកស្រី Danny Savage មកពី BBC បាននិយាយថា ការផ្លាស់ប្តូរតែងលោកស្រី Kim ឱ្យកាន់តំណែងខ្ពស់បែបនេះ នឹងត្រូវបានគេមើលឃើញថា ជាភស្តុតាងបន្ថែមទៀតនៃការគ្រប់គ្រងរបស់ក្រុមគ្រួសារគីម នៅកូរ៉េខាងជើង។

នៅពេលដែលលោកស្រី គីម ទទួលបានតំណែងសំខាន់ នៅក្នុងសមាជគណបក្សកាន់អំណាចដ៏កម្ររបស់ប្រទេស កាលពីឆ្នាំមុននោះ គេរំពឹងថាលោកស្រី នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការដឹកនាំស្នូលរបស់ប្រទេសនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC