CamNews

ក្មេងស្រីអាយុ ១៤ឆ្នាំចូលព្រៃ បេះផ្លែ ម៉ាក់ប្រាង ជាន់មីនស្គរ ដាច់ជើងទាំងពីរ

កោះកុង ៖ ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ពេលកំពុងចូលព្រៃ ដើរបេះផ្លែម៉ាក់ប្រាងជា មួយក្មេង៤-៥នាក់ទៀត នៅក្នុងភូមិស្រាប់ តែជួបគ្រោះថ្នាក់ដ៏រន្ធត់មួយ គឺបានជាន់មីន ស្គរ នៅក្នុងព្រៃ បណ្ដាលឱ្យផ្ទុះដាច់ជើងទាំង ពីរ ប៊ិះបាត់បង់ជីវិត ប៉ុន្ដែត្រូវបានកម្លាំងនគរ បាលប៉ុស្ដិ៍ការពារព្រំដែនគោក លេខ៨២៧ ជួយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលា ។

មន្ដ្រីនគរបាលប៉ុស្ដិ៍ការពារព្រំដែនគោក ៨២៧ បានឱ្យដឹងថា ហេតុការណ៍ផ្ទុះមីនស្គរ បណ្ដាលឱ្យក្មេងស្រីរងគ្រោះ ដាច់ជើងទាំង ពីរ ត្រឹមក្បាលជង្គង់ខាងលើនេះ បានកើត ឡើងកាលពីវេលាម៉ោង២និង០៤នាទីរសៀល ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ ស្ថិតនៅចំណុច លេខ២០៥ ក្នុងភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលដដែល នេះបានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ហ្វាល់ ស៊ីម៉ាក់ អាយុ១៤ឆ្នាំ ជាជនជាតិខ្មែរ ឥស្លាម មានឪពុកឈ្មោះសែប សួត និងម្ដាយ ឈ្មោះលី រំលះ ។

សមត្ថកិច្ចបានបន្ដថា មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះ និងក្មេង៤-៥នាក់ទៀត នៅក្នុងភូមិ បាននាំគ្នាចូលព្រៃនៅចំណុច ២០៥ ដើម្បីបេះផ្លែម៉ាកប្រាង ស្រាប់តែជន រងគ្រោះជាន់មីនស្គរ បណ្ដាលឱ្យផ្ទុះនិងដាច់ ជើងទាំងពីរ រងរបួសយ៉ាងធ្ងន់ធ្ងរ ។

ប្រភពព័ត៌មានបានបន្ដទៀតថា ក្រោយ ពីមានករណីនេះកើតឡើង ក្មេងដទៃទៀត បាននាំគ្នារត់មកប្រាប់នគរបាល ដែលយាម ប្រចាំការ នៅប៉ុស្ដិ៍ការពារព្រំដែន៨២៧ ទើប កម្លាំងនគរបាលចុះទៅជួយអន្ដរាគមន៍ និង ដឹកក្មេងស្រីរងគ្រោះទៅសង្គ្រោះនៅមន្ទីរ ពេទ្យ ។

សូមបញ្ជាក់ថា បញ្ហាមីននិងគ្រាប់មិន ទាន់ផ្ទុះ ត្រូវបានកប់នៅក្នុងដី និងនៅក្នុង ព្រៃជាច្រើនលានគ្រាប់ ដែលបន្សល់មកពី សង្គ្រាមស៊ីវិលពីអតីតកាល កើតឡើងនៅ ក្នុងប្រទេសកម្ពុជា ហើយបញ្ហានេះ បាន បណ្ដាលឱ្យប្រជាពលរដ្ឋខ្មែរ ទាំងក្មេងទាំង ចាស់ ប្រុស ស្រី បានស្លាប់និងរងរបួសជាបន្ដ បន្ទាប់ ដោយហេតុការណ៍ផ្ទុះមីន ។

យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បាន និងកំពុងខិតខំប្រឹងប្រែង ដោយមានការចូល រួមឧបត្ថម្ភនិងសហការពីបរទេស ព្រមទាំង ដៃគូអភិវឌ្ឍន៍នានាស្វែងរកនិងកម្ទេចចោល គ្រាប់មីនទាំងនេះ នៅតំបន់ជាច្រើនរបស់ ប្រទេសកម្ពុជា ៕

ប្រភព៖ ដើមអម្ពិល