នៅសម័យបូរាណ ខ្មែរដាក់ឈ្មោះកូនចៅ ទៅតាមក្បូនខ្នាត សឹងរកគ្រូអាចារ្យគន់គូរទស្សទាយ មើលតាមពាលារាសីត្រឹមត្រូវ។ ម្យ៉ាងទៀតចំនួនព្យាង្គក៏ ត្រូវស្របតាមវណ្ណៈគ្រួសារដែរ ដែលមានជាលំដាប់តាមពូជពង្សដូចតទៅៈ

ក. ចំពោះព្រះរាជបុត្រព្រះមហាក្សត្រ
ព្រះនាមនីមួយៗមានពីបួនព្យាង្គឡើងទៅដូចជា ព្រះរាជបុត្រព្រះបាទជ័យវរ្ម័ន្តទី៧ វិរកុមារ សុរិយកុមារ។

ខ. ចំពោះរាជវង្សានុវង្ស និងមន្រ្តីដែលព្រះរាជាតែងតាំងជាក្សត្រពេញអង្គ
ព្រះនាមត្រូវមានយ៉ាងច្រើនត្រឹមតែបីព្យាង្គ ដូចជា វិរយៈ ប៉ូរក្ខស៊ី ពិស្ណុលោក(មន្ត្រីរាជវង្ស)។

គ. ចំពោះបុត្រមន្ត្រី គហបតី និងមន្ត្រីកត្តិយស
នាមបុត្រត្រូវមានយ៉ាងច្រើនពីរព្យាង្គដូចជា សម្បត្តិ ចំរើន សុខា ។ល។

ឃ. ចំពោះបុត្រប្រជារាស្ត្រសាមញ្ញទូទៅ
នាមបុត្រមានតែមួយព្យាង្គឬមួយម៉ាត់ទេពោលគឺ ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។ បើរាស្ត្រណាបានធ្វើជាមន្ត្រីកាលណា គេគ្រាន់តែបន្ថែមទៅលើឈ្មោះទាំងនោះ នូវគោរម្យងារដូចជា ពញា ឧកញ៉ា ។ល។

(ស្រង់ចេញពីសៀវភៅ បរិវាស័ព្ទក្នុងភាសាខ្មែរ និពន្ធដោយស៊ីសុវត្ថិ ប៉ូរក្ខស៊ី ឆ្នាំ១៩៧២)

គេហទំព័រសាលារៀន salarean.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល