ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ឆៃណា ដេលី ដែល ទើបតែ បានចេញផ្សាយ កាលពីវេលាយប់ថ្ងៃទី ២៣ ម្សិលមិញ អោយដឹងថា បេក្ខភាព អតីតនាយករដ្ឋមន្រ្តីថៃ យីងឡាក់ ព្រម ទាំងសមាជិក ក្រុមគ្រួសារ លោកស្រី មួយចំនួន ត្រូវបានកង កម្លាំងយោធា ធ្វើការចាប់ឃាត់ខ្លួន មិនឲ្យចាកចេញ ពីទីបញ្ជាការដ្ឋានកងទ័ពជើងគោកទីដែលលោក ស្រីទៅជួប លោកប្រមុខមេទ័ព ច័ន្ទអូឆា ។

លើសពីនេះ ប្រភពសារព័ត៌មានដដែល ក្រោយពីបានដកស្រង់សម្តីមន្រ្តីផ្លូវការជាន់ខ្ពស់របស់ប្រទេស ថៃ អោយដឹងថា បណ្តាអតីត នាយករដ្ឋមន្រ្តីរូបនេះ ក៏ដូចជាសមាជិកក្រុមគ្រួសារមួយចំនួននិងបណ្តា មន្រ្តី ផ្សេងទៀត ដែលត្រូវបាន យោធា ធ្វើការចាប់ឃាត់ខ្លួននោះ នឹងត្រូវយក ឃុំនៅ បន្ទាយទាហាន តាមបណ្តាខេត្តចំនួន ៥កន្លែង ហើយឃាត់ទុករយៈពេល ៣ថ្ងៃ ។

បន្ថែមពីលើនេះ សេចក្តីរាយការណ៍ បញ្ជាក់បន្តអោយដឹងថា កាលពីថ្ងៃកន្លងទៅនេះ ប្រមុខមេទ័ព ប្រ ទេសថៃ លោក Prayuth Chan-ocha បានសម្រេច ធ្វើរដ្ឋប្រហារយោធា និង ប្រកាសតាំងខ្លួនជានា យករដ្ឋមន្រ្តីស្តីពី ប្រចាំប្រទេសថៃ មុននឹងមានការជ្រើសរើស បេក្ខភាព នាយករដ្ឋមន្រ្តីប្រចាំប្រទេស ជាផ្លូវការ ។

គួររំឭកថា ក្រោយពីមានការចាប់ឃាត់ខ្លួន បណ្តាមន្រ្តី ដែលជាអតីតរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសថៃ ប្រមុខមេដឹកនាំ ដែលជាមន្រ្តី កំពូល ប្រចាំប្រទេស សុំមិនបញ្ចេញឈ្មោះ បញ្ជាក់អោយដឹងថា យើង ត្រូវតែធ្វើការបំលាស់ប្តូរ បណ្តាបញ្ហាអទិភាព ជាមុនសិន ដើម្បីអោយប្រទេស មានសុខសន្តិភាពឡើង វិញ ដោយនៅក្នុងនោះ ពេលវេលា វាមិនសូវជាឆាប់ណាស់ណានោះទេ ពោល ត្រូវធ្វើការចំណាយ ពេលវេលាយូរបន្តិច ។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធ កន្លងទៅនេះ ប្រមុខកងទ័ព ប្រទេសថៃ លោក Prayuth Chan-ocha បាន សម្រេចធ្វើរដ្ឋប្រហារយោធា ទម្លាក់ រដ្ឋាភិបាលចាំផ្ទះ របស់លោកស្រីយីងឡាក់ ស្របពេលដែលគូប្រ ជែងបានធ្វើការបដិសេធ ក្នុងការ ផ្តល់ជាការជួបជុំ ដណ្តើមអំណាច ពីក្រុមគាំទ្រ រាជានិយមនិងបណ្តា ក្រុមគាំទ្រ រដ្ឋាភិបាល លោកស្រី យីងឡាក់ ដោយនៅក្នុងនោះ មូលហេតុចម្បង លោកសម្រេចធ្វើ យ៉ាងដូច្នេះ លោកបញ្ជាក់ក្តែងៗ អោយដឹងថា លោកចង់បញ្ជប់ ការប៉ះទង្គិច រវាងគ្នា និង គ្នា មិនចង់ អោយបង្ហូរឈាម បន្តទៅទៀត និង មិនចង់បន្តអោយសេដ្ឋកិច្ចជាតិ ជាប់គាំង នៅនឹងមួយកន្លែង ៕

របាយការណ៍ ក្រោយពីបានដកស្រង់ សម្តីមន្រ្តីផ្លូវការ ប្រចាំប្រទេស អោយដឹងថា ពួកយើងបានធ្វើ ការឃាត់ខ្លួន លោកស្រី យីងឡាក់ ក៏ដូចជា ប្អូនស្រី លោកស្រី និង ប្អូនប្រុសថ្លៃ ខណៈពួកគេពិតជា បានជាប់ពាក់ព័ន្ធ ទៅនឹង វិស័យនយោបាយ កាលពីពេលកន្លងទៅ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឆៃណាដេលី