(ភ្នំពេញ)៖ក្រោយពីមានលេចឭដំណឹងនៃការខ្សឹបខ្សៀវគ្នារវាងអ្នកសិល្បៈពីមាត់មួយទៅមាត់មួយដោយបានដាក់ការសង្ស័យលើសកម្មភាពសិទ្ធ
ស្នាលរបស់តារាប្រុសស្រីពីររូបគឺកញ្ញា សូ ដានីតា ជាមួយតារាប្រុសលោក យ៉ែម សំអូន ថាអ្នកទាំងពីរកំពុងផ្តើមមានទំនាក់ទំនងស្នេហាក្រៅឆាកជាមួយគ្នានោះភ្លាមៗនេះសាមីខ្លួនកញ្ញា សូ ដានីតា បានចេញមុខបញ្ជាក់ការពិតថា ជារឿងយល់ច្រឡំពោលគឺពុំពិតដូចគេនិយាយនោះឡើយ។

ប្រតិកម្មឆ្លើយតបចំពោះការលេចឭដំណឹងនៃការខ្សឹបខ្សៀវគ្នាចេញពីរង្វង់អ្នកសិល្បៈខាងលើនេះតារាស្រីកញ្ញាសូដានីតា បានប្រាប់ឲ្យដឹងថា ថ្ងៃនេះនាងខ្ញុំ សូ ដានីតា សូមជម្រាបដល់ល្បៈមួយចំនួននឹងអ្នកដើរតាម សិល្បៈមួយចំនួនតូច ដែលចូលចិត្តនិយាយថានាងខ្ញុំនឹងបងយ៉ែម សំអូន មានទំទាក់ទំនងស្នេហាជាមួយគ្នាសូមមេត្តា កុំនិយាយអ្វីដែល មិនពិតព្រោះសម្តីមិនពិតរបស់អ្នក នឹង ខួរក្បាលគិតរឿងមិនបានការរបស់អ្នក គឺអាចប៉ះពាល់ដល់ការរាប់អាន នឹងកិត្តិយស ។

តារាសម្តែងនិងជាតារាបង្ហាញម៉ូតកញ្ញា សូ ដានីតា បានលើកឡើងទៀតថា ហើយទាំងអនាគតរបស់ខ្លួន ខ្ញុំផ្ទាល់ទៅថ្ងៃមុខសូមបញ្ជាក់ថានាងខ្ញុំនឹងបង អូន ៩៩ភាគរយខ្ញុំមានការងារជាមួយ គ្នាក្នុងក្រុងនឹងតាមខេត្តតែ០ភាគរយយើងមិនមានស្នេហាអីជាមួយគ្នាឡើយក្នុងពេលការងារបងយ៉ែម អូន ជាមេ ក្រៅការងារគាត់ជា មិត្តភក្តិនឹងជាបងប្រុស។ចឹងបើអ្នកចូលចិត្តនិយាយពីរឿងមិនពិតនេះបានឃើញ បានអានហើយ សូមមេត្តាកុំនិយាយបន្តរទៀតអី ។

ជាមួយគ្នានឹងការបញ្ជាក់យ៉ាងដូច្នេះកញ្ញា សូ ដានីតា បានបន្ថែមថា ម្យ៉ាងទៀតបើនៅតែបន្ត និយាយរឿងមិនពិត នេះគឺវាមិនមានអ្វីចំណេញដល់អ្នកឡើយអ្នកគួរតែនិយាយរឿងអ្វីដែលល្អៗទៅ ព្រោះយ៉ាងហោចណាស់ ថ្ងៃក្រោយអ្នកនឹងមានញាតិច្រើនជាងនេះអរគុណដែលយល់ នឹងការបញ្ឈប់នៃគំនិតអគតិរបស់អ្នក។

បន្ថែមលើនេះតារាស្រីកញ្ញា សូ ដានីតា បាននិយាយដោយថា ខ្ញុំគិតថាមិនខ្វល់ដែរកាលពីកន្លងមក តែយ៉ាងណាគេនៅតែបន្តនិយាយទើបខ្ញុំចេញមុខប្រកាសជាសាធារណៈឲ្យដឹងចឹងតាហ្មងទៅហើយក៏ដឹងថាគ្មានអ្វីចំណេញមកវិញទេតែខ្ញុំប្រកាសចឹងដើម្បីឲ្យគេបានយល់ខ្លះកំមានមាត់ចេញតែនិយាយរឿងមិនពិត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង