អន្តរជាតិ ៖ វាជារឿងមួយដែលនឹកស្មានមិនដល់ ខណៈពេលដែលអ្នកបើកបររថយន្តម្នាក់
នៅបន្តរស់រានមានជីវិត ពោលគឺ គ្រាន់តែត្រូវបានរងរបួសជាទម្ងន់តែប៉ុណ្ណោះ បន្ទាប់ពីគ្រោះ
ថ្នាក់ចរាចរណ៍ ដោយឡានរបស់គាត់ បានហោះសំកាំងខ្លួននៅលើអាកាស មុននឹងសំចតនៅ
ចំពីលើដំបូលផ្ទះប្រជាពលរដ្ឋ ដោយផ្ងារជើងទ្រមេឃ។

គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទ
កន្លងផុតទៅថ្មីៗនេះ នារដ្ឋTexas សហរដ្ឋអាមេរិក ហើយបើនិយាយពីមូលហេតុដែលឈាន
ទៅដល់ថ្នាក់កើតមានឡើង នូវគ្រោះថ្នាក់ចរាចរណ៍លើកនេះ ក៏ព្រោះតែរថយន្តមួយគ្រឿង
នោះ បានបើកក្នុងល្បឿនលឿន និងខុសបច្ចេកទេសក្នុងការបត់ផ្លូវកោង។ "when the driver
was speeding and failed to take a bend in the road. "

លើសពីនេះទៅទៀត ប្រភពដដែលបានបន្ថែមថា បុរសដែលជាអ្នកបើករថយន្តបង្កហេតុរូប
នោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ស្របពេលដែលការតាម
ដានស៊ើបអង្កេតនៅតែបន្តមាន ថាតើបុរសរូបនោះ ស្ថិតនៅក្នុងស្ថានភាពស្រវឹងឬយ៉ាងណា?

<object width="450" height="400" data="http://www.youtube.com/v/DKe6AaWKjqA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/DKe6AaWKjqA&rel=1" /></object>

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ Happening