រយៈពេលប៉ុន្មានថ្ងៃមកនេះ សារព័ត៌មានចិន បានរាយការណ៍ថា តារាសំដែងដ៏ល្បីឈ្មោះគឺលោក
Stephen Chow Sing Chi (ទឹន ហ្វ៊ី) ត្រូវបានគេទទួលជាសមាជិកនៃសម្ព័ន្ធទីប្រឹក្សានយោបាយ
ប្រជាជនចិន ដែលហៅកាត់ថា CPPCC របស់ខេត្រ Guangdong ។

អ្នកគ្រប់គ្រងរបស់ ទិន ហ៊្វី ថ្លែងកាលពីថ្ងៃទី ១៦កន្លងទៅថា ទិន ហ៊្វី មានការយកចិត្តទុកដាក់យ៉ាង
ខ្លាំងចំពោះរឿងនយោបាយ ហើយមានអារម្មណ៍ថា មានមោទនភាពនៅពេលបានក្លាយជាសមាជិក
របស់ក្រុមប្រឹក្សាមួយនេះ។

យោងតាមការឱ្យដឹងពីអ្នកគ្រប់គ្រងខាងលើ ទិន ហ៊្វី នឹងចាប់ផ្ដើមអនុវត្តភារកិច្ចនៅ CPPCC បន្ទាប់
បានបញ្ចប់សកម្មភាពឃោសនាខ្សែភាពយន្ដថ្មីរបស់ខ្លួន គឺរឿង Journey to the West ជាមួយនឹង
ក្រុមតារាមួយចំនួន ដូចជា Luo Zhi Xiang (Show Luo) និង Shu Qi ។

នៅក្នុងការទទួលយកសមាជិកថ្មីរបស់ក្រុមប្រឹក្សានយោបាយជាតិ (CPPCC) លើកនេះ មិនត្រឹមតែ
មានឈ្មោះ ទិន ហ៊្វី ប៉ុណ្ណោះទេ តែថែមទាំងមានឈ្មោះតារាមួយចំនួនផ្សេងទៀត ដែលមានដូចជា
Kent Tong ។ល។

ដោយ ៖ សីហា
ប្រភព ៖ VE