ភ្នំពេញ៖ តារាសម្តែងកាក់កបតួម្តាយ របស់កូនអ្នកមាន និងធ្វើឲ្យទស្សនិកជន ស្គាល់តែងតែហៅនាងថា «ជំទាវៗ» កញ្ញា ហេង ស្រីពេជ្រ នៅពេលថ្មីៗនេះ បានជួបនូវបញ្ហាគ្រួសារ ដោយសារតែ ឪពុកជាទីស្រលាញ់របស់នាងបាន ជួបគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ធ្ងរ កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ កាលម៉ែត ដែលធ្វើឲ្យនាងកំពុង តែពិបាកចិត្តយ៉ាងខ្លាំង ។

បើតាមតារាសម្តែងកញ្ញា ហេង ស្រីពេជ្រ បានថ្លែងប្រាប់គេហទំព័រ LookingTODAY ពីមន្ទីរពេទ្យ កាល់ម៉ែត ឲ្យដឹងថា ឪពុកម្តាយរបស់នាង ធ្វើដំណើរមកលេងកូននៅទីក្រុងភ្នំពេញ ហើយនៅពេលធ្វើដំណើរ ត្រឡប់ទៅវិញ ពួកគាត់ក៏ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវក្បែរតំបន់ភ្នំឧដ្ដុង ឆ្ពោះទៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៨ខែកក្កដា ឆ្នាំ២០១៥នេះ ដោយសារតែម៉ូតូរបស់គាត់ត្រូវឡានបុករ៉ឺម៉ក ហើយរ៉ឺម៉កនោះបានជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលបោកក្បាលនៅលើថ្នល់របួសធ្ងន់តែម្ដង។
តារាសម្ដែងកំពុងឡើងកូដរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «ពេលនេះខ្ញុំ ពិបាកចិត្តណាស់បង..! របួសគាត់ធ្ងន់ធ្ងរ ពីរបីយប់នេះ ខ្ញុំអត់បានដេកទេ គឺនៅកំដរគាត់រហូតហ្នឹង ..! ពេទ្យថា របួសក្បាលធ្ងន់ធ្ងរ មានឈាមកក ក្នុងខួរក្បាល មិនដឹងថ្ងៃណាបានជាសះស្បើយទេ ព្រោះមកដល់ពេលនេះ គាត់ដឹងខ្លួន តែនិយាយមិនកើតទេ ហើយមានក្អួតចេញឈាមទៀតផង...! »។

កញ្ញា ហេង ស្រីពេជ្រ បានប្រាប់ឲ្យដឹងទៀតថា បន្ទាប់ពីឪពុកម្តាយរបស់នាង ជួបគ្រោះថ្នាក់ចរាចរណ៍ គឺនាងមានអារម្មណ៍ពិបាកចិត្តខ្លាំង ហើយមួយទៀតការងារសិល្បៈរបស់នាងមួយចំនួន ក៏ត្រូវបាត់បង់ និងមានខ្លះទៀតត្រូវពន្យាពេល ព្រោះនាងចង់យកពេលមក មកថែទាំលោកឪពុក។ រហូតមកដល់ ពេលនេះនាងនៅមិនទាន់ អាចនិយាយបានទេថា ស្ថានភាពជំងឺឪពុកយ៉ាងណាៗទេ ហើយសូម្បីតែ រថយន្តបង្កហេតុនោះ ក៏ចាប់មិនបានទៀត ។

សូមបញ្ជាក់ថា បន្ទាប់ពីមានគ្រោះថ្នាក់លើ ឪពុករបស់តារាសម្ដែង ហេង ស្រីពេជ្រ កាលពីពេលថ្មីកន្លងនេះ មានតារាសម្ដែង តារាចម្រៀង និងមិត្តជិតស្និទ្ធ ជាច្រើននាក់ បានទៅសួរសុខទុក្ខ ដល់មន្ទីរពេទ្យ ជាហូរហែ ។ ជាស្ដែងកាលពីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥នេះ លោក កុយ ស៊ីឌឿន ម្ចាស់ហាងលក់ផលិតផលកែសម្ផស្ស DP Beauty លោក អ៊ឹម ជីវ៉ា និងអ្នកសិល្បៈ ជាច្រើនទៀត បានទៅសួរសុខទុក្ខឪពុក កញ្ញា ហេង ស្រីពេជ្រ ដើម្បីជួលរំលែកទុក្ខលំបាក និងបង្ហាញពីការចេះជួយគ្នា ទៅវិញទៅមកក្នុងនាម ជាអ្នកសិល្បៈដូចគ្នាផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល