ព័ត៌មានកីឡា៖ យោងតាមកាចុះផ្សាយរបស់ គេហទំព័រ dailystar បានបង្ហាញឲ្យដឹងថា ខ្សែប្រយុទ្ធជើងស្រគួររបស់ Chelsea ឈ្មោះថា Didier Drogba គ្រោងនឹងរកផ្លូវចេញពី ក្រុមនារដូវកាលក្រោយនេះហើយ បន្ទាប់ពីមិនពេញចិត្ដនឹងការសម្រេចរបស់ ថ្នាក់ដឹកនាំ ។

លោក Jose Mourinho បានសម្រេចចិត្ដបដិសេធនឹង កិច្ចពិភក្សារនូវសំណើរពីកីឡាករ Didier Drogba សម្រាប់តអាយុកាលក្នុង Chelsea បន្ដទៀត បន្ទាប់ពីកីឡាករ ត្រូវផុតកិច្ចកុងត្រានារដូវកាលក្រោយនេះហើយ ។

Didier Drogba ធ្លាប់បានត្រូវក្រុម លក់ចេញរួចម្ដងហើយ កាលពីឆ្នាំ ២០១២ ទៅឲ្យ ក្លឹបរបស់ប្រទេសចិន ។ តែបន្ដរហូតមកទល់ឆ្នាំ ២០១៤ ក៏ត្រូវ Chelsea ផ្ទេរត្រលប់មកវិញក្នុងតម្លៃខ្លួន ០ ផោន ហើយត្រឹមលក្ខខណ្ឌកិច្ចកុងត្រាចំនួនមួយរដូវកាលប៉ុណ្ណោះ ។

Didier Drogba ចូលមកលេងក្នុងទឹកដី Chelsea ម្ដងនេះបានត្រឹមតែ ១៨ ប្រកួតនៅឡើយទេ ហើយឱកាសនៃការចូលលេងរបស់កីឡាករ ត្រូវនៅជម្រើសទី ២ បន្ទាប់ពី Diego Costa តារាសំណព្វរបស់ លោក Jose Mourinho ។

គូសបញ្ជាក់ផងដែរថា កីឡាករ វ័យ ៣៧ ឆ្នាំរូបនេះ ដូចជាមិនសូវជាសប្បាយចិត្ដនឹងមុខតំណែងរបស់ខ្លួន ប៉ុន្មានទេ ហើយម្យ៉ាងវិញទៀត កីឡាករគ្រោងនឹងរកផ្លូវចេញពី Chelsea ឆាប់ៗបន្ទាប់ពីថ្នាក់ដឹកនាំបាន បដិសេធនិងសំណើរ មួយនេះ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar