បន្ទាយមានជ័យ៖ ក្មេងទំនើងចំនួន៤នាក់ បាននាំគ្នាទៅអុកឡុក ក្នុងភូមិក្នុងឱកាសអ្នកភូមិ បានធ្វើពិធី អបអរសាទរបុណ្យភ្ជុំបិណ្ឌ ជិតថ្ងៃបង្ហើយ ត្រូវបានកំលាំងអាវុធខេត្តបន្ទាយមានជ័យ ចុះធ្វើការបង្ក្រាប ក្មេងទំនើង ខណៈពេលកំពុងបង្កអុកឡុកក្នុងពិធីភ្ជុំបិណ្ឌនេះ នៅវេលាម៉ោង១រសៀល កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៥នៅចំណុច ភូមិ ឈូក សង្កាត់ម្កាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ ត្រី ឱ បូរិន្ទ មេបញ្ជាការអ.ហខេត្តបានប្រាប់អោយដឹងនៅថ្ងៃទី១៤ ខែតុលា នេះថា ក្មេងទំនើងទាំង៤នាក់នោះមានឈ្មោះ ១/ឈ្មោះប៊ូ ច័ន្ទរះ ភេទ ប្រុស អាយុ ១៨ឆ្នាំ ២/ឈ្មោះកុក កួយ ភេទប្រុស អាយុ១៩ឆ្នាំ ៣/ឈ្មោះដឿត ហឺ ភេទប្រុស អាយុ១៩ និង ៤/ឈ្មោះ ខូយ សាវង្ស ភេទ ប្រុស អាយុ១៩ឆ្នាំ អ្នកទាំង៤នាក់រស់នៅ ភូមិពង្រ សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាន ជ័យ។

លោកបានបន្តថា បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះតេង សុផារ័ត្ន នៅភូមិ បត់ត្រង ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាមានជ័យ បានប្តឹងជនជាប់ចោទទាំង៤នាក់ថា បានប៉ុនប៉ងប្រើអំពើ ហឹង្សាមកលើរូបខ្លួន។
ខណៈពេលជនរងគ្រោះ នាំមិត្តភ័ក្រទៅលេងផ្ទះគូរដណ្តឹងឈ្មោះ ចេក ផ្លានីន ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិកើតហេតុ ខាងលើ នាឱកាសនោះដែរផ្ទះរបស់គូដណ្តឹង បានធ្វើពិធីជប់លៀងដើម្បីអបអរ សាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ ស្រាប់តែមានក្មេងទំនើងមួយក្រុមមានគ្នា៤នាក់ បានចូលមកអុកឡុក ក្នុងពិធីជប់លៀងនេះដោយស្រែកជំរាមថា ផ្ទះនឹងដែលបានជេរអញតាមទូរស័ព្ទ ពេលនោះក្មេង ទំនើងទាំង៤នាក់មានទាំងដំបងឆក់ កាំបិទបានស្ទុះចូលទៅរកកាប់សម្លាប់មនុស្ស ក្នុងពិធីជប់លៀង យ៉ាងសាហាវ តែពេលនោះបានឪពុកខាងស្រីចេញមកឃាត់ ហើយបានទូរស័ព្ទទៅប្ដឹងសមត្ថកិច្ច អន្តារគមន៍។

ភ្លាមនោះកម្លាំង អ.ហ ចុះទៅបង្ក្រាប និងធ្វើការឃាត់ជនបង្កបានតែម្តង រួមទាំងវត្ថុតាងមួយចំនួន បញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តដើម្បីសាកសួរ។

លោកឧត្ដមសេនីយ៍ត្រី ឱ បូរិន្ទ បញ្ជាក់ទៀតថាបើតាមធ្វើការស្រាវជ្រាវរបស់អាវុធហត្ថ រឿងនេះ បណ្តាលមកពីការយល់ច្រឡំពីរឿងរាវស្នេហា ទើបក្មេងទំនើងទាំង៤នាក់នេះ ឈានប្រើអំពើហឹង្សា យ៉ាងដូច្នេះ។

ជនសង្ស័យទាំង៤នាក់ ត្រូវបានកសាងសំនុំរឿង ដើម្បីបញ្ជូនទៅតុលាការដាក់ទោសទៅតាមផ្លូវច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល