សាស្ដ្រាចារ្យ Vingerhoets ដែលជាចិត្តវិទូ និងជាអ្នកស្រាវជ្រាវកំពូលមួយរូប ស្ដីអំពីការយំ មកពី សកលវិទ្យាល័យ Tilburg ប្រទេសហូឡង់ បានរកឃើញ មូលហេតុដែលនាំឱ្យស្ដ្រីយំច្រើនជាង
បុរស។

ប៉ុន្ដែ បុរស និងស្ដ្រី ហាក់ដូចជាយំដូចតែគ្នា នៅក្នុងព្រឹត្តិការណ៍ធំៗក្នុងជីវិត ដូចជាត្រូវបាត់បង់សាច់ញាតិជាដើម។

ការស្រាវជ្រាវក៏បានរកឃើញថា បុរសតែងយំ នៅពេលមានព្រឹត្តិការណ៍ដែលមានលក្ខណៈវិជ្ជ
មាន ចំណែកស្ដ្រី តែងយំនៅពេលពួកគេប្រឈមនឹងបញ្ហាអវិជ្ជមានក្នុងជីវិត។

ប្រការខាងលើនេះ ត្រូវបានគេយល់ឃើញថា ដោយសារភាពខុសគ្នានៃកត្ដាជម្រុញ ពីក្នុងរាង
កាយ។ សាស្ដ្រាចារ្យ Vingerhoets ឱ្យដឹងថា ៖ “បណ្ដាអ័រម៉ូននៃស្ដ្រីកំពុងយំ គឺជា prolactin (អ័រម៉ូន ជម្រុញឱ្យមានទឹកដោះ)។ កម្រិតនៃការកើនឡើងរបស់អ័រម៉ូននេះ គឺនៅមុនពេលយំ”។ អ្នកជំនាញ ការមួយចំនួនយល់ថា វាបង្កើននូវមនោសញ្ចេតនាដូចគ្នា ក្នុងការយល់ឃើញដ៏អស្ចារ្យ។

ការស្រាវជ្រាវក៏បានរកឃើញថា prolactin កើនឡើងក្នុងពេលមានផ្ទៃពោះ និងនៅតែមានកម្រិត ខ្ពស់បន្ទាប់ពីឆ្លងទន្លេបានប៉ុន្មានសប្ដាហ៍។ ប្រការនេះ បកស្រាយបាននូវមូលហេតុ ដែលអ្នកមាន ផ្ទៃពោះងាយនឹងមួរមៅ ឆាប់ខឹង ហើយមានអ្នកខ្លះ បានយំច្រើនដងក្នុងពេលមានផ្ទៃពោះ។ ប៉ុន្ដែ មានអ្នកខ្លះយល់ថា ជាតិ prolactin ក៏អាចបង្កើនអារម្មណ៍ឯកោសម្រាប់អ្នកដែលយំផងដែរ។

នៅពេលនិយាយដល់បុរស សាស្ដ្រាចារ្យ Vingerhoets បកស្រាយថា អ័រម៉ូនអាចនឹងកាត់បន្ថយ ទឹកភ្នែករបស់ពួកគេ។ ការស្រាវជ្រាវថ្មីៗនេះ បានបញ្ជាក់ថា អ័រម៉ូនបុរស testosterone ពិត ជាអាច គ្រប់គ្រងទឹកភ្នែកបាន ហើយនេះគឺជាមូលហេតុដែលនាំឱ្យបុរស យំតិចជាងស្ដ្រី។ ប៉ុន្ដែ កម្រិតនៃ
អ័រម៉ូន testosterone ថយចុះទៅតាមអាយុកាលរបស់បុរស។

ក្រុមអ្នកស្រាវជ្រាវបានកត់សម្គល់ឃើញប្រការនេះ នៅពេលពិនិត្យឃើញថា បុរសមួយចំនួនធំ យំជាញឹកញាប់ នៅពេលពួកគេពេញវ័យ និងចូលដល់វ័យចំណាស់។

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

យុគសម័យ Ice Age ថ្មី កំពុងមកដល់ ដោយព្រះអាទិត្យ អន់ថយកម្លាំង?

វិធីសង្រ្គោះជីវិតខ្លួនឯង ពេលកប៉ាល់ ឬទូកលិច

ណាត់ជួបមិត្តប្រុសដំបូង មិនគួរស្លៀកពាក់ បែបណា?

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ KH