(បាត់ដំបង)៖ ប្តីប្រពន្ធ២នាក់ បានកើតជម្លោះរហូតចាក់សម្លាប់គ្នា ទៅវិញទៅមកដោយមិនទាន់ដឹង មូលហេតុពិតប្រាកដ ជាលទ្ធផល បានបណ្តាលឲ្យប្រពន្ធស្លាប់ ហើយប្តីរងរបួសធ្ងន់។

ករណីឃាតកម្មនេះបានកើតឡើងនៅចំណុច ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោងប្រហេែល៤៖៤០នាទីល្ងាច។

លោក ឈឿង គឹមសុង មេក្រុមបង្កាបង្រ្កាបនគរបាលខេត្តបានឲ្យដឹងថា ឃាតកម្មនេះបានបណ្តាលឲ្យស្លាប់ប្រពន្ធនិងប្តី របួសធ្ងន់ ត្រូវបានដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត។

លោកបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ដេកកាន់កាំបិតក្នុងដៃ ឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ ហើយ ជនសង្ស័យឈ្មោះ តាំង ជី អាយុ៦៩ឆ្នាំ ត្រូវជនរងគ្រោះចាក់បាក់កាំបិតក្នុងពោះធ្លាយចេញពោះវៀនមកក្រៅ ពេលនេះកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។

យ៉ាងណាក៏ដោយសម្រាប់ ករណីឃាតកម្មនេះ គឺពុំទាន់ដឹងមូលហេតុនៅឡើយទេ ដោយសារតែប្រពន្ធស្លាប់នៅនឹងកន្លែង ប្តីរងរបួសធ្ងន់មិនអាចសាកសួរចម្លើយបានទេ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី