ភ្នំពេញ៖ វីឌីអូបង្ហាញពីការប្រើអំពើហិង្សារបស់ឧកញ៉ា សុខ ប៊ុន ទៅលើអតីតពិធីការិនី សាសា បាននិងកំពុងក្លាយ ជារឿង ដ៏រំជើបរំជួលតាមបណ្តាញផ្សព្វផ្សាយនានា ពាក្យនិន្ទារិះគន់យ៉ាងច្រើន ក៏បាននិងកំពុងបាញ់ស្រោចយ៉ាង ខ្លាំងទៅលើឧកញ៉ា សុខ ប៊ុន បន្ទាប់ពីគេបានឃើញវីដេអូឃ្លីប ដែលត្រូវបានគេកាត់យកត្រឹមនាទីចុងក្រោយ ដោយមិនបានលាតត្រដាងឲ្យឃើញវីឌីអូទាំងស្រុងយ៉ាងណានោះ។

ស្របពេលដែលពាក្យរិះគន់ជាច្រើនកំពុងចាក់ស្រោចយ៉ាងខ្លាំងទៅលើឧកញ៉ា សុខ ប៊ុន នេះ នៅរាត្រីថ្ងៃពុធ ទី០៨ ខែកក្កដា នេះ មេធាវីរបស់លោកឧកញ៉ា សុខ ប៊ុន បានចេញមុខអះអាងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល លាតត្រដាងមូល និងដើមចមពិតមួយចំនួន មុនឈានដល់ការផ្ទុះអំពើហិង្សានេះ។

មេធាវីរូបនេះ បានបញ្ជាក់ថា លោកឧកញ៉ា សុខ ប៊ុន មិនដែលបានស្គាល់អតីតពិធីការិនីស៊ិចស៊ីសាសា ពីមុនមក នោះទេ ហើយនៅយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៥ ដែលជាថ្ងៃកើតហេតុ ឧកញ៉ា សុខ ប៊ុន ត្រូវបានមិត្តភក្តិហៅ ទៅស្រស់ស្រូបអាហារកម្សាន្តជុំគ្នាក្នុងហាងមួយកន្លែង នៅម្តុំកោះពេជ្រ ដោយមិនមានវត្តមានកញ្ញា សាសា នោះ ទេ។ លុះដល់ម៉ោងកើតហេតុ គឺម៉ោងជាង ១រំលងអាធ្រាត្រ គ្រាដែលឧកញ៉ា សុខ ប៊ុន កំពុងនិងនាំនារីជប៉ុនម្នាក់ ដែលជានារីកំណាន់ចិត្តរបស់ឧកញ៉ា ហើយមានអាការៈស្រវឹងទ្រេត ចាកចេញពីកន្លែងស្រស់ស្រូបអាហារកម្សាន្ត សប្បាយនោះ ស្រាប់តែលេចមុខកញ្ញា សាសា មកដល់កន្លែងកើត ហេតុជាមួយនឹងអាការៈស្រវឹងផងដែរ។

លោកមេធាវី បានបន្តថា កញ៉ា សាសា ដែលគេដឹងថា ជាមិត្តភក្តិរបស់នារីជប៉ុននោះ បានព្យាយាមរារាំងមិនឲ្យ ឧកញ៉ា សុខ ប៊ុន នាំនារីជនជាតិជប៉ុន ចេញពីសាឡុងឡើយ ហើយថែមទាំងប្រើពាក្យគម្រោះគម្រើយមួយចំនួន ទៀត ទៅលើឧកញ៉ា សុខ ប៊ុន។ ជាមួយការប្រើពាក្យពេជ្រសម្តីប្រមាថកាតទៀន ទៅលើឧកញ៉ា សុខ ប៊ុន ហើយ នោះ សាសា ក៏បានទាញទូរស័ព្ទ របស់ខ្លួនគប់ទៅលើឧកញ៉ា ថែមទៀត (ដូចមានក្នុងវីដេអូស្រាប់)។

លោកមេធាវីបានបញ្ជាក់ថា បន្ទាប់ពីរងការប្រមាថ និងគប់ទូរស័ព្ទទៅលើ ពីសំណាក់ សាសា បានធ្វើឲ្យឧកញ៉ា សុខ ប៊ុន ឆួលចុងច្រមុះទ្រាំមិនបានផ្ទុះកំហឹងឈានដល់ការប្រើហិង្សា វាយតប់ទៅលើ សាសា តែម្តង។

បើតាមមេធាវី ឧកញ៉ា សុខ ប៊ុន បានទទួលស្គាល់ថា មានការជ្រុលដៃ ជ្រុលជើងវាយតប់ទៅលើកញ្ញាសាសា ពិត មែន។

លោកមេធាវី បានបញ្ជាក់តៀតថា ការលើកឡើងនេះ មិនមែនចង់លាងសម្អាតភាពអាម៉ាស់ជូនឧកញ៉ា សុខ ប៊ុន ដែលបានប្រើហិង្សាលើកញ្ញា សាសា ដូចបានបង្ហាញក្នុងវីដេអូឃ្លីបនោះទេ តែចង់លាតត្រដាងនៅដើមហេតុពិត នៃអំពើហិង្សានេះប៉ុណ្ណោះ។

លោកមេធាវីរបស់ឧកញ៉ា សុខ ប៊ុន បានបញ្ជាក់ដូច្នេះថា «ខ្ញុំគ្រាន់តែចង់បញ្ជាក់ថា [បើគ្មានភ្លើង ក៏គ្មានផ្សែងនោះ ដែរ]។ ខ្ញុំចង់បកស្រាយឲ្យដឹងនូវរឿងពិត និងដើមចមមួយចំនួន ដើម្បីឲ្យសាធារណជន បានជាមូលដ្ឋានខ្លះ មុន និងវិនិច្ឆ័យភាពល្អ ឬអាក្រក់ទៅ លើបុគ្គលណាម្នាក់។

ជាពិសេសចង់បង្ហាញថា តារាដែលកំពុងតែទទួលបានការអាណិតអាសូរច្រើន ពីសាធារណជនទូទៅនេះ ក៏ជា បុគ្គលមិនធម្មតាប៉ុន្មាននោះដែរ ហើយតារារូបនេះ ក៏ធ្លាប់បានរងនូវរឿងអាស្រូវជាច្រើនក្នុងពិភពសិល្បៈ។

នេះជាការលើកឡើងរបស់លោកឧកញ៉ា សុខ ប៊ុន តែម្ខាងប៉ុណ្ណោះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់មាន ការបំភ្លឺពីកញ្ញា សាសា នៅឡើយទេ។

សូមទស្សនាវីដេអូទាំងស្រុង នៃដើមចមនាំឲ្យមានអំពើហិង្សា-->

<object width="502" height="430" data="http://www.youtube.com/v/fSNAK2j4Gxk&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/fSNAK2j4Gxk&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល