ក្នុងពេលដែលថ្ងៃនៃការបង្ហាញណែនាំ G3 កាន់តែខិតជិតមកដល់នោះ LG តែងតែស្ថិតក្នុងដំណាក់ កាលប្រុងប្រៀបខ្ពស់បំផុត ក្នុងការរក្សាសម្ងាត់នូវព័ត៌មាន និងរូបភាពនៃស្មាតហ្វូនលំដាប់ខ្ពស់ជាងគេ របស់ក្រុមហ៊ុន សម្រាប់ឆ្នាំ ២០១៤ នេះ។

គេហទំព័រ PhoneArena ទើបតែធ្វើការបង្ហោះនូវរូបភាពថ្មីបំផុតមួយសន្លឹក ស្តីពីការរចនាម៉ូតជាក់ស្តែង របស់ LG G3។ រូបភាពនេះ មិនមានខុសប្លែកច្រើនទេ បើប្រៀបជាមួយរូបភាពដែលធ្លាប់ចចាមអារាម កាលពីពេលមុននេះ ដែលថតនូវផ្នែកខាងក្រោយនៃស្មាតហ្វូននេះ ដូចគ្នាដែរ។

តាមប្រភពរបស់ PhoneArena បានកំណត់បញ្ជាក់ថា LG G3 នឹងបំពាក់នូវអេក្រង់មួយជាប្រភេទ QHD 5,5 inch (2.560 x 1.440 pixel), កំរិតដង់ស៊ីតេភិចហ្សែល 534 ppi។ ក្រៅពីនេះ G3 ក៏នឹងមានពីរម៉ូដែល ផ្សេងគ្នាផងដែរ ក្នុងនោះមួយមាន 2 GB RAM មេម៉ូរីក្នុងទំហំ 16 GB និងមួយទៀតមាន 3 GB RAM មេម៉ូរីក្នុងទំហំ 32 GB។ ទាំងពីរម៉ូដែលនេះ សុទ្ធតែអាចបន្ថែមនូវមេម៉ូរីក្រៅបានតាមរយះកាត microSD ។

រូបភាពផ្នែកខាងក្រោយនៃ LG G3 ដែលមើលឃើញច្បាស់ជាងមុន ក្នុងរូបភាពចចាមអារាមថ្មីបំផុត
(រូបភាព៖ GSMArena)

បរិមាណថ្មរបស់ G3 នៅតែរក្សាបរិមាណ 3.000 mAh ដូចម៉ូដែលមុន។ ស្មាតហ្វូននេះ ក៏មានបំពាក់នូវ Speaker ក្រៅដែលមានថាមពលឡើងដល់ 1 W។ កាមេរ៉ាក្រោយក៏ត្រូវបានបញ្ជាក់ឲ្យដឹងថា មានទំហំ 13 MP រួមជាមួយបច្ចេកវិទ្យា ទប់រំញ័រ (OIS) ថ្មីបំផុត ដែលទើបតែបង្ហាញណែនាំនៅលើ LG G Pro 2។

LG G3 គឺជាស្មាតហ្វូនដែលត្រូវបានគេរំពឹងរង់ចាំមួយផងដែរ នៅក្នុងរដូវវិស្សមកាលឆ្នាំនេះ។ បើតាម ការរំពឹងទុក LG នឹងបង្ហាញណែនាំជាផ្លូវការនូវស្មាតហ្វូន G3 នៅថ្ងៃទី ២៧ ខែឧសភា ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing