រូបថតមួយសន្លឹកដែលទើបត្រូវបានបង្ហោះមុននេះ ៣ថ្ងៃ ប៉ុន្ដែបានទាក់ទាញការយកចិត្តទុក
ដាក់ជាខ្លាំង ពីសមាជិករបស់ Reddit ក៏ដូចជាគេហទំព័រសង្គមដទៃទៀត។

រឿងព្រលឹងខ្មោច បង្ហាញខ្លួននៅលើរបស់អ្វីមួយ មិនមែនជាបាតុភូតផ្លូវអារម្មណ៍ដែលថ្មីថ្មោង
នោះទេ។ ករណីស្រដៀងគ្នានេះជាច្រើន ត្រូវបានគេកត់សម្គាល់ ក្នុងរយៈពេលច្រើនឆ្នាំមក
នេះ។ ដោយសារតែបច្ចេកវិទ្យាជឿនលឿនដូចសព្វថ្ងៃ ការថតយកបាននូវរូបភាពចម្លែកៗ និង
គួរឱ្យព្រឺក្បាលបែបនេះ ត្រូវបានគេធ្វើឡើងដោយមិនមានការលំបាកដូចមុន ឧទាហរណ៍ដូច
ករណី រូបថត “ព្រាយក្រឡាភ្លើង” ដែលត្រូវគេបង្ហោះនៅលើបណ្ដាញសង្គម Reddit ។

កាលពី ៣ថ្ងៃកន្លងទៅ អ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ឈ្មោះ dannycolby បានបង្ហោះរូបថត
“ព្រាយក្រឡាភ្លើង” មួយ ដ៏គួរឱ្យខ្លាច ដោយនៅក្នុងរូបថតនោះ មានរូបភាពមុខមនុស្សដ៏ចម្លែក
មួយ។ Dannycolby បានឱ្យដឹងថា រូបថតមួយនេះ ត្រូវបានថតកាលពីខ្លួនចូលរួមពិធីជប់លៀង
ខួបកំណើតរបស់មិត្តម្នាក់។ កាលណោះ ពួកគេបាននាំគ្នាដុតភ្លើងដើម្បីអបអរ និងដើម្បីបង្កើន
ការសប្បាយរីករាយ។ Dannycolby ពេលនោះក៏បានយកទូរស័ព្ទ Iphone របស់ខ្លួន ចេញមក
ថតរូបភាពនានានៃពិធីជប់លៀង ដើម្បីទុកជាអនុស្សាវរិយ។

ប៉ុន្ដែ វាពិតជាគួរឱ្យខ្លាចខ្លាំងណាស់ នៅពេលបើកមើលរូបដែលបានថត ឡើងវិញ ព្រោះនៅ
ក្នុងរូបថតនោះ គេឃើញមានរូបមុខមនុស្សភ្លើងមួយ ស្ថិតនៅក្នុងភ្នក់ភ្លើងដែលកំពុងឆេះ។ ជាង
នេះ ប្រសិនគេស្រមៃតែបន្ដិច គេក៏នឹងឃើញមានគ្រោងឆ្អឹង និងហាក់ដូចមានជើងមនុស្សកំពុង
តែរត់គេចពីអណ្ដាតភ្លើង ដែលនៅក្នុងភ្នក់ភ្លើងនោះទៀតផង។

បន្ទាប់ពីបានបង្ហោះរូបថតនេះ dannycolby ទទួលបានការសរសេរឆ្លើយឆ្លងជាច្រើនពីអ្នកលេង
អ៊ីនធើរណិត។ ទន្ទឹមនឹងយោបល់ដែលថា វាគ្រាន់តែជាផ្នែកមួយនៃបាតុភូតផ្លូវចិត្តដ៏អាថ៌កំបាំង
ក៏មានអ្នកខ្លះមិនយល់ស្រប។ មនុស្សមួយចំនួន និយាយថា រូបថតនេះ អាចត្រូវបានគេកែច្នៃ
ដោយកម្មវិធីកាត់តរូបភាព។ ចំណែក dannycolby ដែលជាម្ចាស់រូបថតនេះ បាននិយាយថា ខ្លួន
មិនប្រាកដថា វាជា ព្រលឹងរបស់ព្រាយក្រឡាភ្លើង ឬយ៉ាងណានោះទេ ប៉ុន្ដែបានអះអាងថា ខ្លួន
មិនបានប្រើប្រាស់កម្មវិធីអ្វីមួយដើម្បីកែច្នៃរូបភាពនេះនោះដែរ។

ការពិតនៃបាតុភូតទាំងឡាយដែលត្រូវបានកត់សម្គល់ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មិនមានភ័ស្ដុតាងពិតប្រាកដណាមួយដែលអាចអះអាងថា មានព្រលឹងខ្មោច ហើយគេក៏មិនទាន់មានអ្វី ជាអំណាស់សំអាងដើម្បីបដិសេធរូបថតនេះដែរ។ ដូច្នេះ ជំនឿស្ដីអំពី ព្រាយក្រឡាភ្លើង ឬមួយ
អារក្សភ្លើង ឬមួយខោចជាដើម ក៏នៅតែជាអាថ៌កំបាំងមួយដែលមិនទាន់ត្រូវបានរកឃើញការ
ពិតរហូតមកដល់បច្ចុប្បនន្ន។

ដោយ ៖ តារា
ប្រភព ៖ reddit/k14