ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកបរទេស ដែលទើបតែបានចេញបាន
ចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា បុរសម្នាក់បែរជាទទួលបាននូវផ្លែ
ប៉ោម (Apple) បួនផ្លែទៅវិញ បន្ទាប់ពីគាត់ទទូចចង់បានទូរស័ព្ទស្មានហ្វូន Apple iPhone ពីនារី
ម្នាក់ដែលបានលួចស្មាតហ្វូនរបស់គាត់។

លើសពីនេះទៅទៀត បើយោងទៅតាមរបាយការណ៍ដដែលនេះ ក៏បានបញ្ជាក់បន្ថែមអោយដឹង
ផងដែរថា បុរសដែលជាជនរងគ្រោះរងនោះមានឈ្មោះថា Luo វ័យ ២៧ ឆ្នាំជាវិស្វករមកពីក្រុង
Hsinchu ភាគខាងជើងតៃវ៉ាន់។

បើយោងតាមសម្តីលោក Luo ក៏បានបន្ថែមអោយដឹងផងដែរថា នារីដែលជាជនជាប់ចោទរូបនោះ
មានឈ្មោះថា Lin វ័យ ២១ ឆ្នាំ រស់នៅក្នុងទីក្រុងធំ របស់តែវ៉ាន់ហើយពួកគេទើបតែបានស្គាល់គ្នា
ចាប់តាំងពីចុងឆ្នាំមុន តាមរយៈប្រព័ន្ធអ៊ិនធើណេត។ លុះមកដល់ខែកុម្ភៈ នាដើមឆ្នាំនេះ នាង Lin
ក៏បានធ្វើដំណើរទៅកាន់ក្រុង Hsinchu ដើម្បីបន់ស្រន់ ស្របពេលដែលទីនោះជាកន្លែង លោក
Luo បានរស់នៅផងដែរ។

លុះក្រោយមក មានពេលមួយនោះ នាង Lin បានប្រាប់លោក Luo ថា ទូរស័ព្ទដៃរបស់នាងបាន
ខូចបាត់ទៅហើយ ស្របពេលនោះ លោក Luo ក៏បានអោយទូរស័ព្ទដៃ iPhone 4 មួយទឹករបស់
គាត់ ទៅនាងប្រើជាបណ្តោះអាសន្នសិន ខណៈពេលដែល Lin បានសន្យាថា នឹងប្រគល់ជូនគាត់
វិញ នាសប្តាហ៍ក្រោយ បន្ទាប់ពីទូរស័ព្ទរបស់នាងជួសជុលរួច ។ មិនបានប៉ុន្មានផង លោក Luo
ក៏មិនអាច Call ទំនាក់ទំនងនាងបាននោះទេ បន្ទាប់ពីនាងបានផ្ញើសារឆ្លើយតបសារលោកLuo ថា
“Do you ask me to return your apple?” Luo responded, “Yes.” ។ រយៈពេល ៣ ខែក្រោយមក
លោក Luo ក៏ទទួលបានផ្លែប៉ោម ៤ ផ្លែពិតប្រាកដមែនពីនាង Lin។ លោក Luo ក្រោយមកក៏បាន
ដាក់ពាក្យប្តឹង ដែលករណ៏ឆរបោកមួយនេះ កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅ
ឡើយ៕

ដោយ ៖ ពិសី
ប្រភព ៖ Happens