(ភ្នំពេញ)៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ខណៈពេលដែលកំពុងតែជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង តាមបណ្តោយផ្លូវលេខ១១៣ ត្រូវបានបុរសម្នាក់បើករថយន្ត Range Rover បុកនិងអូសជិត១០០ម៉ែត្រ។

ហេតុការណ៌នេះបានកើតឡើងនៅមុខសណ្ឋាគារ Ly Hout Condo តាមបណ្តោយផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងព្រលឹតខណ្ឌ៧មករា កាលពីម៉ោង ១១៖៣០នាទីយប់ថ្ងៃទី២០ខែមករាឆ្នាំ២០១៦។

តាមសាក្សីដែលបានឃើញគ្រោះថ្នាក់ចរាចរណ៌នេះបានប្រាប់ថា នៅមុនកើតហេតុគេបានឃើញបុរសរងគ្រោះជិះម៉ូតូម៉ាក ViVa មួយគ្រឿងតែម្នាក់ឯងតាមផ្លូវលេខ១១៣ លុះជិះមកដល់ចំណុចកើតហេតុក៏មានរថយន្ត Range Rover ពណ៌ខ្មៅមួយគ្រឿង ស្លាកលេខ ភ្នំពេញ2V-9959 ដែលបើកដោយបុរសម្នាក់បានបុកពេញទំហឹងបណ្តាលឲ្យម្ចាស់ម៉ូតូផ្លោង មកលើផ្លូវរងបួស រឺឯម៉ូតូខ្ទិចដោយត្រូវគៀបជាប់ នៅក្រោមឡានអូស ទៅមុខបានប្រមាណជា១០០ម៉ែត្រទើបឈប់។

ជាចុងក្រោយម្ចាស់រថយន្តក៏បានចរចារសងសំណង ទៅឲ្យជនរងគ្រោះនៅឯមន្ទីរពេទ្យដើម្បីវញ្ចប់រឿង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី