ស្ទើរតែមិនគួរអោយជឿ ៖ បុគ្គលិកផ្នែកលក់ជាច្រើននាក់ ត្រូវនិយោជក ដែលជាថៅកែរបស់ខ្លួននោះ សម្រេចដាក់ទណ្ឌកម្ម អោយវារ នៅលើផ្លូវថ្មើរជើង ជុំវិញបឹងមួយកន្លែង ពាក់ព័ន្ធនឹងការបរាជ័យការ លក់ចេញរបស់ខ្លួនមិនដល់គោលដៅ (Sales Targets Failed) ។

យោងតាមសារព័ត៌មានក្នុងស្រុក ប្រទេសចិនអោយដឹងថាសកម្មភាពរំលោភបំពានមួយនេះត្រូវបាន ធ្វើឡើង នៅលើផ្លូវថ្មើរជើង ក្រាលដោយ ឈើ ជុំវិញ បឹង Ruyi នាទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។ សាក្សីរស់ដែលបានឃើញហេតុការណ៍ ផ្ទាល់ភ្នែក គូសបញ្ជាក់អោយដឹងថា ៖ មិនថា ខោនោះទេ សូម្បីតែអាវបុគ្គល រងនូវការដាក់ទណ្ឌកម្ម ភាគច្រើន រហែក បណ្តើរៗហើយ អំឡុងការ ដាក់ទណ្ឌកម្មដ៏កម្របំផុតប្រការនេះ ខណៈអ្នកខ្លះទៀត មានជាការហូរឈាមជាដើម ។

ជាការពិត ក្រោយប្រជុំរូបភាព នៃការដាក់ទណ្ឌកម្ម ដ៏សាហាវយ៉ងខ្នង់មិនធ្លាប់មានប្រការនេះ សាយ ភាយនៅតាមបណ្តាញសង្គមនោះ ពិតជានាំមកនូវ ការផ្ទុះឡើងមតិរិះគន់ជាខ្លាំង ពោល ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងអោយដឹងថា ៖ ចឹងទេ តើក្រុមសហជីពនៅឯណាម៉េចមិនចេញ បទអន្តរាគមន៍ ? ខ្ញុំក៏ធ្លាប់ជាបុគ្គលិកផ្នែកលក់ មិនដែលឃើញ ការដាក់ពិន័យសាហាវបែបនេះទាល់ តែសោះ តើក្រុមហ៊ុនមួយនេះ មាន គោរពច្បាប់ ការងារ ដែរឬអត់ ? សតវត្សទី ២១ ហើយ នៅមាន មនុស្សអគតិដូច្នេះទៀត ឬក៏និយោជកនោះជា មនុស្សឆ្គួត ?

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណា