CamNews

បើករថយន្ត ចេញដើរកម្សាន្ត ពេលបើកដល់ ពាក់កណ្តាលផ្លូវ រថយន្តឆ្លងចរន្តអគ្គិសនី ឆេះកាប៊ិនមុខផ្អើលពេញផ្លូវ

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែបុរសម្នាក់ បើកបររថយន្តកូរ៉ូឡា មួយ គ្រឿង ឌុបប្រពន្ធកូន ដើរកម្សាន្តតាមរមណីយដ្ឋាននានា ហើយពេលបើកចេញ ពីរមណីដ្ឋានចំការព្រីង ដល់ផ្លូវសហព័ន្ធរុស្ស៊ី ខាងក្រោមស្ពានអាកាស ៧មករា ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែរថយន្ត ឆ្លងចរន្តអគ្គិសនីឆាបឆេះ កាប៊ិនខាងមុខ បង្កការឆោឡោ កាលពីវេលាម៉ោង ២២ និង០០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មាន ពីសាក្សីដែលបានឃើញហេតុការណ៍ ខាងលើនេះបានឲ្យដឹងថា មុនពេលកើត ហេតុ គឺបុរសម្នាក់វ័យជាង ២០ ឆ្នាំ បានបើកបរ រថយន្តមួយ គ្រឿង ម៉ាក កូរ៉ូឡា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T 9935 ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ ចំណុចកើតហេតុខាងលើនេះ ស្រាប់តែរថយន្តកូរ៉ូឡានេះ មានផ្សែងហុយចេញពី កាប៊ិនខាង មុខ ។ ពេលឃើញដូចនោះ ម្ចាស់រថយន្តបានចុះ ទៅពិនិត្យរថយន្តរបស់ ខ្លួន ក៏ប្រទះឃើញ អណ្តាតភ្លើង ឆាបឆេះឡើងសន្ធោរសន្ធៅ ។ ដូច្នេះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើ ដំណើរ ឆ្លងកាត់ ឈប់រោម មើល និងទូរស័ព្ទទៅសមត្ថកិច្ច ចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបាន យកបំពង់ពន្លត់អគ្គិភ័យ មកបាញ់ពន្លត់ឲ្យរលត់ទៅវិញ ពុំមានការឆាបឆេះធំដុំនោះទេ ។

ក្រោយកើតហេតុ ដោយសារហេតុការណ៍នេះ មិនបណ្តាលឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋ និងទ្រព្យ សម្បត្តិសាធារណៈ ដូច្នេះសមត្ថកិច្ចសម្រេច ប្រគល់រថយន្ត ឲ្យទៅម្ចាស់រថយន្ត អូសយកទៅជួសជុល ដោយខ្លួនឯង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល