CamNews

យ៉ាងម៉េចអីចេះ! លោកពូទីន ធ្លាប់និយាយអបអរលោកត្រាំពេលជាប់ជាប្រធានាធិបតី តែ ពេលលោក Bidenជាប់ លោកមិនខ្ចីអ

រយៈពេល ៤ ឆ្នាំកន្លងទៅ លោក ពូទីន គឺជាមេដឹកនាំដំបូងគេ ដែលនិយាយអបអរ ចំពោះជ័យលាភីជាប់ឆ្នោតរបស់លោកត្រាំ ចំឡែកអីលើកនេះ ពុំមានការសរសេរលើបណ្ដាញ Tweet បណ្ដាញ Telegram ឬតេសម្ដែងការអបអរចំពោះលោក Biden នោះទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បាននិយាយថា ហេតុផលស​ម្រាប់ការពន្យារពេលនោះ គឺដោយសារបញ្ហាផ្លូវច្បាប់ ដែលត្រូវបានធ្វើឡើងដោយយុទ្ធនាការរបស់លោកត្រាំ ។  អ្នកនាំពាក្យរូបនេះ បានប្រាប់អ្នកកាសែតថា៖ “ រឿងត្រឹមត្រូវ ដែលត្រូវធ្វើ គឺត្រូវរង់ចាំលទ្ធផលបោះឆ្នោតផ្លូវការ “ ។

ប៉ុន្ដែអ្នកកាសែមកពីទីភ្នាក់ងារព័ត៌មាន BBC លោក Steve Rosenberg ដែលឈរជើង នៅក្នុងក្រុង Moscow បាននិយាយថា ​មានការសង្ស័យដែរថា កង្វះពាក្យនិយាយអបអរ ឆ្លុះបញ្ចាំងពីសច្ចភាពដែលថា ក្រុង Moscow មិនពេញចិត្ដចំពោះលទ្ធផលនេះឡើយ ។

លោក Biden គឺជាអ្នករិះគន់មិនសំចៃមាត់ ចំពោះក្រុង Moscow ហើយនាពេលថ្មីៗនេះ លោកបានចាត់ទុកប្រទេសរុស្ស៊ីថា ជាការគម្រាមកំហែងដ៏ធំបំផុតចំពោះសហរដ្ឋអាមេរិក ។  ចំណែកលោក ត្រាំវិញកម្រនឹងរិះគន់ប្រទេសរុស្ស៊ី ឬលោក ពូទីនណាស់ ហើយប្រទេសរុស្ស៊ី ត្រូវបានចោទប្រកាន់ពីបទជ្រៀតជ្រែកក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ដែលធ្វើអោយលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតី ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC