CamNews

ក្ស​ត្រី​ចុងក្រោយ​របស់​វៀតណាម ធ្លាប់ជា​បវរកញ្ញា​ឥណ្ឌូចិន ៣លើក

មិន​ត្រឹមតែ​ត្រូវបាន​គេ​ស្គាល់​ថា ជា​ហា​ក្សត្រិយានី​ចុងក្រោយ​របស់​រាជវង្ស​វៀតណាម នោះទេ ប៉ុន្ដែ Nam Phuong មាន​ភាពល្បីល្បាញ​ដោយសារតែ​សម្រស់​ស្រស់​លើសគេ​ផងដែរ។

Nam Phuong ជា​ក្សត្រិយានី​ចុង​ក្រោយ​បង្អស់​របស់​ប្រទេស​វៀត​ណាម

Wikipedia បានសរសេរថា ៖ “ក្សត្រិយានី Nam Phuong មាន​ឈ្មោះថា Nguen Huu Thi Lan កើត​នៅ​ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ១៩១៤ នៅ​ស្រុក Kien Hoa ខេ​ត្រ Dinh Tuong (បច្ចុប្បន្ន គឺ​ទី​រួម​ខេ​ត្រ Go Cong ខេ​ត្រ Tien Giang (អតីត​ខេត្ត មេ-ស កម្ពុជា​ក្រោម)) មាន​ពុក​ម្ដាយ​ជា​អ្នក​កាន់សាសនា​កា​តូ​លិច និង​មាន​ទ្រព្យធន​ច្រើនជាងគេ​បំផុត​នៅ​ភាគខាងត្បូង​វៀតណាម កាលពី​ជំនាន់​នោះ ដូច្នេះ​ក៏មាន​ឈ្មោះ​តាម​សាសនា​ថា Thérèse" ។

Nguen Huu Thi Lan កាល​សិក្សា​នៅ​ប្រទេស​បារាំង

តាំងពី​តូច Nguen Huu Thi Lan ត្រូវបាន​ពុក​ម្ដាយ​ស្រឡាញ់ ថ្នាក់ថ្នម​ជាទីបំផុត ហើយ​នាង​ទទួលបាន​ជីវភាព​រស់នៅ​យ៉ាង​ល្អប្រសើរ និង​បាន​ឆ្លងកាត់​វ័យ​កុមារ​ដ៏​សប្បាយរីករាយ។ អាយុ​បាន ១២ឆ្នាំ Nguen Huu Thi Lan ត្រូវបាន​បញ្ជូនទៅ​សិក្សា​នៅ​បារាំង ហើយក៏​ទទួល​បាន​​សញ្ជាតិ​បារាំង។ នាង​បាន​សិក្សា​នៅ​សាលា​ដ៏​ល្បីឈ្មោះ ដែល​ពេលនោះ​មាន​ឈ្មោះថា Couvent des Oiseaux។ ក្រោយពី​បានបញ្ចប់​មធ្យមសិក្សា Thi Lan ក៏បាន​វិល​មក​វៀតណាម ហើយក៏​បាន​ជួប​ស្ដេច Bao Dai ក្នុង​ពិធីជប់លៀង​មួយ នៅ​សណ្ឋាគារ La Palace ក្នុង​ខេ​ត្រ Da Lat ។

បើទោះជា​មាន​បញ្ហា​ខ្លះ ដោយសារតែ Thi Lan គឺជា​កា​តូ​លិច​សាសនិក ប៉ុន្ដែ​ចុងក្រោយ ឆ្នាំ ១៩៣៤ ស្ដេច  Bao Dai ក៏បាន​រៀប​អភិសេក​ជាមួយ​នារី​ដែលមាន​ភាព​ឆ្លាត​វៃ និង​សម្រស់​ទាក់ទាញ​រូបនេះ។

ក្សត្រិយានី Nam Phuong និង​ស្ដេច​  Bao Dai

មុនពេល​បាន​ក្លាយជា​មហេសី​របស់​ស្ដេច Bao Dai នាង Thi Lan ក៏​ធ្លាប់បាន​ចូលរួម​ការប្រកួត​សម្រស់ និង​បានក្លាយ​ជា​បវរ​កញ្ញាឯក​ឥណ្ឌូចិន (Miss Indochina) ចំនួន ៣លើក។

Thi Lan ​មាន​កូន​ចំនួន​ ៥​នាក់

ដោយមាន​សម្រស់​បែបនេះ ក្ស​ត្រី Nam Phuong តែងតែ​ជា​ប្រភព​នៃ​អត្ថបទ​សំខាន់​របស់​ក្រុម​អ្នក​ថតរូប​ជំនាន់​នោះ។ មូលហេតុ​នេះហើយ ទើប​បច្ចុប្បន្ន គេ​នៅតែ​ឃើញ​រូបថត​ដ៏​ស្រស់ស្អាត​របស់ ក្ស​ត្រី Nam Phuong ច្រើន រហូត​ស្ទើរ​រាប់មិនអស់។

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

ភរិយារាជបុត្រាឥណ្ឌា រស់នៅដោយកំសត់ ក្រីក្រ ក្នុងសំបុកកណ្ដុរ

ជីវិតតស៊ូ៖ ពីក្មេងរើសសំរាម ក្លាយជាអ្នកបង្កើតអាល់ប៊ុម ចម្រៀង នៅប្រទេសកូរ៉េ

ស្ថាបនិកក្រុមហ៊ុន Summly អាយុត្រឹម ១៧ឆ្នាំក្លាយជា មហាសេដ្ឋី

ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ SH