(ញូវយ៉ក)៖ បុរសម្នាក់បានទូរស័ព្ទរាយការណ៍ ទៅប៉ូលិសក្រុងញូវយ៉ក បន្ទាប់ពីមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលគាត់ប្រទះឃើញ គ្រោងឆ្អឹងសពសាច់ញាតិរបស់ខ្លួន នៅក្នុងកន្លែងស្នាក់នៅ របស់ស្ត្រីម្នាក់ ដែលត្រូវជាបងប្អូននឹងគ្នា។

បុរសដែលបានឃើញហេតុការណ៍ និយាយថា នៅថ្ងៃនោះ គាត់ត្រូវបានស្ត្រីជាបងប្អូន ប្រាប់ឲ្យទៅយករបស់ នៅផ្ទះ ហើយខ្លួនក៏ចូលទៅខាងក្នុង កន្លែងស្នាក់នៅរបស់នាង ក៏ស្រាប់តែប្រទះឃើញអ្វីមួយ ដែលមើលទៅគួរឲ្យខ្ពើមរអើម ដែលនោះគឺជា គ្រោងឆ្អឹងសាកសព ទើបប្រញាប់រាយការណ៍ ប្រាប់សមត្ថកិច្ចតែម្តង។

ប៉ូលិសជឿថាគ្រោងឆ្អឹងនោះ គឺជាកូនប្រុសអាយុ៥១ឆ្នាំ របស់ស្ត្រីម្ចាស់ផ្ទះ ដែលជាអ្នកបើករថយន្តតាក់ស៊ី កាលពី៨ឆ្នាំមុន គាត់ជាប់ពាក់ព័ន្ធ ករណីគ្រោះថ្នាក់ចរាចរណ៍ មួយដែលក្រុមគ្រួសារជននេះ អះអាងថា មិនដែលឃើញជននេះ អស់រយៈពេល២០ឆ្នាំហើយ។ គ្រោងឆ្អឹងសាកសព ត្រូវបានក្រុមជំនាញធ្វើកោសល្យវិច័យ ហើយគេជឿថា ស្ត្រីជាម្តាយ បានរក្សាសពទុក នៅជាមួយខ្លួនអស់រយៈពេល៨ ឆ្នាំមកហើយ រីឯអ្នកជិតខាងបាន ប្រាប់ប៉ូលិសថា មើលទៅស្ត្រីនោះ ជាមនុស្ស ឯកោណាស់ ហើយផ្ទះនាងមានសភាព រប៉ាត់រប៉ាយខ្លាំងហាក់ដូចកើតវិបត្តិ។

ពេលនេះ ស្ត្រីដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចនាំទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពផ្លូវចិត្ត ដោយមិនមានការចោទប្រកាន់ អ្វីឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង