CamNews

លោក ហ៊ុន ម៉ានី ប្ដឹង​អ្នក​យក​ឈ្មោះ​លោក ទៅ​គំរាម​គយ យក​រថយន្ដ​ចេញ​ពីផែ

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី អ្នកតំណាង រាស្ដ្រមណ្ឌលខេត្ដកំពង់ស្ពឺ នឹងត្រូវជាកូនប្រុស របស់សម្ដេចនាយករដ្ឋមន្ដ្រី បានពឹងពាក់មេ ធាវីឱ្យដាក់ពាក្យបណ្ដឹងទៅតុលាការ ដើម្បី ចាត់ការទៅលើបុគ្គលមួយរូបដែលយកឈ្មោះ របស់លោកទៅប្រើប្រាស់គំរាម មន្ដ្រីគយ ដើម្បីនាំយករថយន្ដចេញពីកំពង់ផែអន្ដរ ជាតិក្រុងព្រះសីហនុ ។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ បានឱ្យដឹងថា លោក ហ៊ុន ម៉ានី អ្នកតំណាង រាស្ដ្រមណ្ឌលកំពង់ស្ពឺ បានដាក់ពាក្យបណ្ដឹង ព្រហ្មទណ្ឌមួយទៅកាន់អយ្យការ អមសាលា ដំបូងរាជធានីភ្នំពេញប្រឆាំងនឹងបុគ្គលម្នាក់ ដែលបានប្រើប្រាស់ឈ្មោះរបស់លោកដើម្បី បោកប្រាស់មន្ដ្រីគយ នៃកំពង់ផែស្វយ័ត ខេត្ដ ព្រះសីហនុ កាលពីដើមខែសីហា ឆ្នាំ ២០១៤ កន្លងទៅនេះ ។

សូមបញ្ជាក់ថា កន្លងមកនេះមានបុគ្គល មួយចំនួនបានយកឈ្មោះលោក ហ៊ុន ម៉ានី ដើម្បីទៅអន្ដរាគមន៍ ឬធ្វើសកម្មភាពបន្លំ បោកប្រាស់អ្នកដទៃ ឬធ្វើសកម្មភាបល្មើស ច្បាប់ផ្សេងៗជាបន្ដបន្ទាប់។ លោក ហ៊ុន ម៉ានី បានតាមដានចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីទប់ស្កាត់ និងស្នើសុំឱ្យមានការផ្ដន្ទាទោស ជនប្រព្រឹត្ដល្មើសតាមផ្លូវច្បាប់ ទៅតាមទំហំ នៃអំពើល្មើស ។ ក្នុងនោះ លោក ហ៊ុន ម៉ានី បានធ្វើការអះអាងថា រូបលោកមិនដែល បានអនុញ្ញាត និងមិនដែលបានគាំទ្ររាល់ការ ប្រើប្រាស់ឈ្មោះ និងឋានៈរបស់លោក ដើម្បី បម្រើឱ្យសកម្មភាពខុសច្បាប់ណាមួយឡើយ ហើយសូមសំណូមពរដល់អាជ្ញាធរមាន សមត្ថកិច្ច និងតុលាការ មេត្ដាចាត់វិធានការ ផ្ដន្ទាទោសជនល្មើសឱ្យបានធ្ងន់ធ្ងរ ស្របតាម នីតិវិធី នៃច្បាប់ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ លោក លី ចាន់តុលា មេធាវីការពារក្ដីឱ្យ លោក ហ៊ុន ម៉ានី បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទឱ្យដឹងនៅរសៀលថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៤ថា កាលពីពេល ថ្មីៗនេះមានបុគ្គលម្នាក់បានយកឈ្មោះលោក ហ៊ុន ម៉ានី ទៅអះអាងប្រាប់មន្ដ្រីគយនៅ អង្គភាពកំពង់ផែក្រុងព្រះសីហនុថា រថយន្ដ (រថយន្ដពេទ្យ)ចំនួន២គ្រឿងដែលពួកគេ នាំចូលមកតាមកំពង់ផែនោះ គឺជារថយន្ដ របស់ លោក ហ៊ុន ម៉ានី ដូច្នេះសូមឱ្យសមត្ថកិច្ច គយជួយសម្រួល និងអនុញ្ញាតឱ្យចេញបាន ឆាប់។ ក្រោយមានការយកឈ្មោះលោក ហ៊ុន ម៉ានី ទៅប្រើបែបនេះ ដែលមន្ដ្រីគយ មិនដែលធ្លាប់លឺនោះ និងកើតមានចម្ងល់ក៏ធ្វើ ការទាក់ទងសួរនាំ ដើម្បីចង់ដឹងការពិតទើប ដឹងថា ជនខាងលើបានយកឈ្មោះ លោក ហ៊ុន ម៉ានី ទៅប្រើគំរាមមន្ដ្រីគយ ហើយជន នោះ ក្រោយពីដឹងថា ខាងមន្ដ្រីគយដឹងរឿង ក៏បានគេចខ្លួនបាត់ទៅ។ លោកមេធាវី លី ចាន់តុលា បានអះអាងបន្ថែមថា បុគ្គលដែល យកឈ្មោះ លោក ហ៊ុន ម៉ានី ទៅគំរាមមន្ដ្រី គយនោះ គឺបានស្គាល់អត្ដសញ្ញាណ ហើយតែ លោកសុំ មិនទាន់បញ្ចេញឈ្មោះដោយបច្ចុប្បន្ន តុលាការកំពង់តែចាត់ការទៅតាមផ្លូវច្បាប់ មិនយូរមិនឆាប់ជននោះ នឹងត្រូវបង្ហាញមុខ ជាសាធារណៈជាមិនខាន៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល