ភ្នំពេញៈ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបាន មហាជននិង មិត្តយុវវ័យ ចាត់ទុកថា ជាកំពូល តារាចម្រៀងស្រី មានឈ្មោះបោះសំឡេង និង លេចធ្លោខ្លាំងជាងគេ ក្នុងចំណោម តារាចម្រៀង ក្នុងផលិតកម្មហង្ស មាស និងក្រៅបណ្តាល ផលិតកម្មដទៃទៀត ហើយនៅក្នុងនោះគ្រប់ ស្ទីលក្នុង ការតុបតែងខ្លួន របស់នាងគឺ តែងតែថ្មីប្លែក ជាប់ជានិច្ច ហើយសម្រាប់ ស្តាយរបស់នាង គឺមានយុវវ័យ និងអ្នកគាំទ្រមិនតិចទេ ដែលខំប្រឹងចំលង យកតាមនាង ដើម្បីធ្វើឲ្យខ្លួនឯង មានភាពលេចធ្លោ ។

ទន្ទឹមជាមួយគ្នានោះ នៅក្នុងឆ្នាំថ្មី ២០១៤នេះ តារាចម្រៀង ល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា បានលេងស្ទីលថ្មី ញាក់សាច់ ដោយប្តូរម៉ូដ សក់ពីសក់វែង មកកាត់ជាសក់ខ្លីត្រឹមក ដើម្បីទាក់ទាញ ការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន និងអ្នកគាំទ្រ ជៀសវាងស្ទីល ដដែលនាំឲ្យស៊ាំភ្នែក ។

ជាមួយគ្នានឹងការលេង ស្តាយម៉ូដសក់ថ្មី ខើចខ្លីត្រឹមក របស់តារា ចម្រៀងស្រីរូបនេះ មានទាំងសំលេងគាំទ្រ និងមិនគាំទ្រត្រដម ត្រសងគ្នា ដោយមាន មតិខ្លះលើកឡើងថា ស្រលាញ់ស្តាយនាង ពេលសក់វែងអ្នក ខ្លះទៀតក៏បញ្ចេញ យោបល់ថា ស្រលាញ់នាង លេងម៉ូដសក់ខ្លីតាម ចំណង់ចំណូលចិត្ត រៀងៗខ្លួន ។

ប៉ុន្តែយើងនៅមិនទាន់ដឹងថា មតិភាគច្រើន ពេញចិត្តឲ្យ កញ្ញា ឱក សុគន្ធកញ្ញា ទុកសក់វែង ឫកាត់សក់ខ្លីច្បាស់ទេ ដូច្នេះយើងទៅ ទស្សនា និងជួយដាក់ពិន្ធុ ជាមួយ Looking TODAY ទាំងអស់គ្នាថា តារាចម្រៀងរូបនេះ ពេលសក់វែង និងសក់ខ្លីមួយណា លើកសម្រស់ ស្អាត និងមានប្រជាប្រិយភាព ច្រើនជាងគេ តោះទៅទស្សនាទាំងអស់គ្នា ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល